ចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែកុម្ភៈពិធី Short Nite នឹងមានខ្សែភាពយន្តចំនួន ១២ រឿងរួមមាន Oscar-nominated, A Single Life, Bench ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីជាសម្រាប់ពានរង្វាន់ BAFTA។
ពិធី Short Nite នេះនឹងចាក់ផ្សាយខ្សែភាពយន្តបែបជីវចលជាច្រើនពីអ្នកដឹកនាំ និងអ្នកនិពន្ធរឿងអន្តរជាតិ។ ស៊េរីនេះមានប្រវែងប្រហែល ៣០ នាទីនឹងដំណើរការជាបន្តបន្ទាប់នៅក្នុងការប្រកួតដោយមានការចូលរួមជាច្រើនសម្រាប់រយៈពេល ២៤ ម៉ោងដោយចាប់ផ្តើមនៅថ្ងៃទី ២០ ខែកុម្ភៈវេលាម៉ោង ២ រសៀល។
ក្នុងចំណោមខ្សែភាពយន្តខ្លីបែបគំនូជីវចលទាំង ១២ ពីអ្នកដឹកនាំរឿង Rich Webber គឺលោក Bench ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីសម្រាប់ពានរង្វាន់ BAFTA។ ពីស្ទូឌីយោជីវចល BlueZoo និង Lynx & Birds នឹងត្រូវដាក់បង្ហាញផងដែរ។ ក្នុងនោះក៏មានខ្សែភាពយន្តដែលទទួលបានពានរង្វាន់អូស្ការពីក្រុមអ្នកនិពន្ធ និងដឹកលោក Job Roggeveen, Joris Oprins និង Marieke Blaauw ផងដែរ។
សម្រាប់ការចូលរួមមិនតម្រូវឱ្យមានសំបុត្រកុននោះទេ ហើយអ្នកលេងអាចចូលរួមទស្សនាបានគ្រប់ពេលវេលា។ ខ្សែភាពយន្តទាំងនោះក៏មានការសន្ទនាជាមួយ subtitles ដើម្បីអាចអោយអ្នកទស្សនាបានគ្រប់ជាតិសាស។
របៀប Party Royale នៅ Fortnite គឺជាកន្លែងដើម្បីដកពិសោធន៍ ដែលអ្នកលេងអាចលេងហ្គេមខ្នាតតូច និងចូលរួមការប្រគំតន្ត្រី។ បន្ទាប់ពីបានរៀបចំការប្រគុំតន្រ្តីនៅក្នុងហ្គេមរបស់ Travis Scott ក្នុងឆ្នាំ ២០២០ ដែលទាក់ទាញ និងមានអ្នកទស្សនាចំនួន ១២,៣ លាននាក់ហ្គេមបានស្វាគមន៍ការប្រគំតន្ត្រីបន្តផ្ទាល់ដែលមានការចូលរួមពីសិល្បកររួមមាន Dominic Fike និង Anderson ផងដែរ។
ប្រភព៖ hollywoodreporter
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia