នេះជាលក្ខណៈសម្បត្តិរបស់ Galaxy S21 Series ទាំង 3 ម៉ូឌែលដែល ទើបដាក់បង្ហាញ
ការចេញលក់ Galaxy S21 គឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ

Written by Dorn Visal

11/17/2020

ដូចគ្នាទៅនឹងស៊េរី Galaxy S20 ដែរ គឺGalaxy S21 បានចេញមកមានបីម៉ូដែលមានដូចជា Galaxy S21, Galaxy S21 +, និង Galaxy S21 Ultra ដែលមានកូដសម្គាល់ O1, T2, និង P3 ។ ហើយខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ទូរស័ព្ទសេរី Galaxy S21 ទាំងបីម៉ូដែល៖

ពណ៌

ចំពោះពណ៌វិញ Galaxy S21 ផលិតមកមានពណ៌ Phantom Violet, Phantom Gray, Phantom White និង Phantom Pink ហើយ Galaxy S21 + មានជម្រើសពណ៌ដូចជា Phantom Silver, Phantom Black និង Phantom Violet ចំណែក Galaxy S21 Ultra វិញមានពណ៌ដូចជា Phantom Silver និង Phantom Black ។ ហើយGalaxy សេរីថ្មីទាំង 3 ម៉ូឌែលនេះអាចនឹងដំណើរការដោយ One UI 3.1 ផងដែរ។

អេក្រង់

Galaxy S21 បំពាក់មកជាមួយអេក្រង់ទំហំ 6.2 អ៊ីញ ខណៈពេលដែលម៉ូឌែល S21+ វិញ មានទំហំអេក្រង់ 6.7 អ៊ីញ ហើយអេក្រង់ទាំងពីរម៉ូឌែលគឺមានកម្រិត Refresh Rate 120Hz និងកម្រិតបង្ហាញ FHD+ ដដែល។ ចំពោះ Galaxy S21 Ultra វិញវាមានអេក្រង់ប្រសើរជាងគេ គឺវាអាចនឹងមានអេក្រង់ទំហំ 6.8 អ៊ីញ ជាមួយកម្រិតបង្ហាញ WQHD+ និងកម្រិត Refresh Rate 120Hz ជាពិសេសនោះ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា LTPO ទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ អេក្រង់នៅលើម៉ូឌែល Ultra ក៏មានមុខងារដែលអាចឲ្យកម្រិត Refresh Rate កែប្រែតាមកាលៈទេសៈពី 1Hz ទៅដល់ 120Hz, មានកម្រិតពន្លឺឡើងដល់ទៅ 1,600 nits ក៏ដូចជាមាន Contrast Ratio ដល់ 3,000,000:1 ផងដែរ។

កាមេរ៉ា

កាមេរ៉ាថតនៅលើ Galaxy S21 និង Galaxy S21 + ត្រូវបានគេរាយការណ៍ថាដូចគ្នាទៅនឹងស៊េរី Galaxy S20 ដែរ ដែលមានបំពាក់នូវ Main Camera 12MP, Telegphoto 64MP និងLens ultrawide 12MP ចំណែកម៉ូឌែល Ultra វិញមានការមេរ៉ាប្រសើរជាងគេ ដោយវាអាចនឹងមានប្រើប្រាស់លេនគោលទំហំ 108MP ជាSensor ថ្មី, ជាមួយនឹង Ultra-Wide ទំហំ 12MP និង 2 គ្រាប់ទៀតគឺជាលេនពង្រីក ដែលមួយអាចជាលេន Telephotos ទំហំ 10MP អាចពង្រីកបាន 3 ដងបែប Optical រីឯមួយគ្រាប់ទៀតជាលេន Telephotos ជំនាន់ថ្មីទំហំ 10MP ដូចគ្នាដែលអាចពង្រីកបានដល់ទៅ 10 ដង។ 

កំលាំងម៉ាស៊ីន

ក្រុមហ៊ុន Samsung នឹងប្រើបន្ទះឈីប ឈីប Snapdragon 875 និង Exynos 2100 ដែលធ្វើអោយថ្មកាន់បានយូរ​។ ទាំង Exynos 2100 និង Snapdragon 875 សុទ្ធតែជាបន្ទះឈីបដែលអាចប្រើប្រាស់ 5G ហើយវានឹងមាន 5G បំពាក់នៅរាល់ម៉ូឌែល Galaxy S21 ដូចគ្នានឹង S20 ដែរ។ ក្រៅពីនេះវាក៏អាចនឹងមានបំពាក់ជាមួយ Bluetooth 5.1, Wi-Fi 6 (សម្រាប់ម៉ូឌែល S21 និង S21+) ចំណែកម៉ូឌែល Ultra គឺបំពាក់ដោយ Wi-Fi 6E។

កំលាំងថ្ម

សម្រាប់Galaxy S21 អាចនឹងបំពាក់ដោយថ្មទំហំ 4,000mAh និង Galaxy S21 Plus មានទំហំ 4,800mAh ចំណែកម៉ូឌែល Galaxy S21 Ultra មានថ្មទំហំ 5,000mAh។ ស្រោបលើ Android 11 ចេញពីប្រអប់តែម្ដង។

ប្រភព៖ androidpolice

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …