Samsung ធ្វើការបង្ហើបពីឧបករណ៍ដែលអាចបត់អេក្រង់ជាបីផ្នត់ និងឧបករណ៍អាចហូតអេក្រង់ចេញបាន
Samsung បានបង្ហើបនូវរូបភាពនៃឧបករណ៍អេឡិចត្រូនិចចំនួនពីរ តែមិនមានការប្រកាសជាផ្លូវការនូវឡើយទេ។ នៅលើប្លក់របស់ Samsung, ក្រុមហ៊ុនបានបញ្ចេញនូវឧបករណ៍ថ្មីចំនួនពីរដែលអាចនឹងក្លាយជាទូរស័ព្ទ Samsung ពិតប្រាកដក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នៅក្នុងរូបភាពទី ១ ឧបករណ៍ដែលមានអេក្រង់បីដងជាប្រភេទ Galaxy Fold ដែរ។ ការរចនាថ្មីនេះនឹងបំបាត់នូវ external display ខាងក្រៅ, ព្រោះវាអាចបត់បានបីជាផ្នែក ហើយនៅផ្នែកខាងក្រោមនៃអេក្រង់ គេឃើញមានឡូហ្គោតូចមួយដែលសរសេរថា“ Samsung OLED” ។ រូបគំនូរមួយទៀត បានបង្ហាញចេញពីបំពង់ដែលមានទំហំប្រហែលនឹងប៊ិច តែគេទាញអេក្រង់ចេញបាន។ ។ នៅក្នុងរូបនេះ វាបានបង្ហាញចេញពីឧបករណ៍ដែលអាចហូតចេញចូលបាន។ បន្ថែមពីនេះ វាអាចប្រើប្រាស់ដូចទៅនឹងផ្ទាំងអេក្រង់កំុព្យូទ័រនិងភ្ជាប់មកជាមួយ Keyboard ផងដែរ។​ ទោះបីជាក្រុមហ៊ុន Samsung មិនបានប្រកាសយ៉ាងច្បាស់ថា វានឹងបញ្ចេញឧបករណ៍ដូចនឹងរូបភាពខាងលើក៏ដោយ វាពិតអាចទៅរួចថា Samsung មានសមត្ថភាពផលិតបន្ទះសម្រាប់ឧបករណ៍បែបនេះ។ដូចនេះ គេរំពឹងថា ឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងពីរនេះ អាចនឹងក្លាយជាការពិតនាពេលឆាប់ៗនេះ។ Source: www.gsmarena.com

Written by Heaur

11/30/2020

Samsung បានបង្ហើបនូវរូបភាពនៃឧបករណ៍អេឡិចត្រូនិចចំនួនពីរ តែមិនមានការប្រកាសជាផ្លូវការនូវឡើយទេ។ នៅលើប្លក់របស់ Samsung, ក្រុមហ៊ុនបានបញ្ចេញនូវឧបករណ៍ថ្មីចំនួនពីរដែលអាចនឹងក្លាយជាទូរស័ព្ទ Samsung ពិតប្រាកដក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

នៅក្នុងរូបភាពទី ១ ឧបករណ៍ដែលមានអេក្រង់បីដងជាប្រភេទ Galaxy Fold ដែរ។ ការរចនាថ្មីនេះនឹងបំបាត់នូវ external display ខាងក្រៅ, ព្រោះវាអាចបត់បានបីជាផ្នែក ហើយនៅផ្នែកខាងក្រោមនៃអេក្រង់ គេឃើញមានឡូហ្គោតូចមួយដែលសរសេរថា“ Samsung OLED” ។

រូបគំនូរមួយទៀត បានបង្ហាញចេញពីបំពង់ដែលមានទំហំប្រហែលនឹងប៊ិច តែគេទាញអេក្រង់ចេញបាន។ ។

នៅក្នុងរូបនេះ វាបានបង្ហាញចេញពីឧបករណ៍ដែលអាចហូតចេញចូលបាន។ បន្ថែមពីនេះ វាអាចប្រើប្រាស់ដូចទៅនឹងផ្ទាំងអេក្រង់កំុព្យូទ័រនិងភ្ជាប់មកជាមួយ Keyboard ផងដែរ។​ ទោះបីជាក្រុមហ៊ុន Samsung មិនបានប្រកាសយ៉ាងច្បាស់ថា វានឹងបញ្ចេញឧបករណ៍ដូចនឹងរូបភាពខាងលើក៏ដោយ វាពិតអាចទៅរួចថា Samsung មានសមត្ថភាពផលិតបន្ទះសម្រាប់ឧបករណ៍បែបនេះ។ដូចនេះ គេរំពឹងថា ឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងពីរនេះ អាចនឹងក្លាយជាការពិតនាពេលឆាប់ៗនេះ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …