កន្លងមកនេះ ក្រុមហ៊ុនSamsungបានបង្ហាញនូវស្មាតហ្វូនជំនាន់ទី ២ ដែលជាទូរស័ព្ទអាចបត់បាន ឆ្នាំ២០២០ របស់ខ្លួននៅប្រទេសចិន។ ទោះបីជាគ្មានឈ្មោះ Galaxy ក៏ដោយ ទូរស័ព្ទនេះមានភាពស្រដៀងគ្នានឹង Galaxy Z Fold2 5Gដែរ ប៉ុន្តែវាត្រូវបានគេស្គាល់ថាជា“ Samsung W21 5G”។

W21 5G ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 865+ ហើយនៅក្នុងប្រទេសចិនទូរស័ព្ទប្រភេទនេះ មានconfigurationអតិបរមានៃរ៉េមទំហំ 12GB និងអង្គផ្ទុកទំហំ 512GB ។ ទូរស័ព្ទ Samsung W21នេះមានការរចនាវែងជាងទូរស័ព្ទប្រភេទ Z Fold2 បន្តិច។ ប៉ុន្តែថាមពលថ្មមិនមានការផ្លាសប្តូរឡើយ គឺមានថាមពល ៤.៥០០ mAh ជាមួយនឹងការសាកថ្មឥតខ្សែ ភ្ជាប់ជាមួយកាមេរ៉ាបីគ្រាប់ទំហំ ១២ មេហ្គាភិចសែល។

ដោយឡែកគេឃើញមាន ភាពខុសគ្នាដ៏សំខាន់តែមួយនៅលើទូរស័ព្ទ W21នេះ ដោយក្រុមហ៊ុនបានបន្ថែមរន្ធស៊ីមមួយទៀត ដូចនេះទូរស័ព្ទមានរន្ធស៊ីមចំនួនពីរ ដើម្បីស្របតាមតម្រូវការទីផ្សារក្នុងស្រុក ។ មួយវិញទៀត នៅផ្នែកខាងក្រោយនៃទូរស័ព្ទត្រូវបានបន្ថែមឆ្នូតបញ្ឈរពណ៌មាស ដែលមើលទៅពិតជាគួរអោយទាក់ទាញ។ លោកអ្នកក៏អាចធ្វើការបញ្ជារទិញឥឡូវនេះបានផងដែរ តាមរយះ គេហទំហ័រផ្លូវការបរស់ក្រុមហ៊ុន official Samsung online store។
Source: www.gsmarena.com/samsung_unveils_w21_5g