ទូរទស្សន៍ MicroLED ទំហំ 110-inch របស់ Samsung ចេញបង្ហាញជាផ្លូវការជាមួយតម្លៃកប់
ប្រសិនបើអ្នកមិនសូវពេញចិត្តនូវគុណភាពរូបភាពជាមួយទូរទស្សន៍ប្រភេទ bezels និង OLED នេះជាដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នា ដោយពេលនេះក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការនូវទូរទស្សន៍ MicroLED TV ដែលមានទំហំ 110-inch ជាផ្លូវការហើយ។

Written by Dorn Visal

12/11/2020

ប្រសិនបើអ្នកមិនសូវពេញចិត្តនូវគុណភាពរូបភាពជាមួយទូរទស្សន៍ប្រភេទ bezels និង OLED នេះជាដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នា ដោយពេលនេះក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការនូវទូរទស្សន៍ MicroLED TV ដែលមានទំហំ 110-inch ជាផ្លូវការហើយ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុននេះក៏ធ្លាប់មានទូរទស្សន៍ MicroLED TV នៅក្នុងត្រកូលរបស់ខ្លួនកាលពីមុនដែរ ហើយទូរទស្សន៍ MicroLED របស់ Samsung ថ្មីនេះគឺសាកសមសម្រាប់ការប្រើប្រាស់នៅផ្ទះជាលក្ខណៈគ្រួសារ។

MicroLED ជាបច្ចេកវិទ្យាទូរទស្សន៍ជំនាន់ចុងក្រោយដែលមានលក្ខណៈល្អបំផុតបើប្រៀបធៀបទៅនឹងទូរទស្សន៍ប្រភេទ OLED និង LCD ហើយវាសឹងតែមិនមានគុណវិបត្តិអ្វីឡើយ។ ក្រុមហ៊ុន Samsung បានបន្ថែមថាទូរទស្សន៍ថ្មីនេះមាន resolution 4K, color gamut ធំទូលាយ, មានថាមពល Micro Ai Processor ថ្មី និងមានអាយុរហូតដល់ ១០០,០០០ ម៉ោងផងដែរ។ samsung បានអះអាងសមាមាត្ររវាងអេក្រង់ នឹងរាងរបស់វាគឺ 99.99 % ដែលមានរាងជារង្វង់ និងម៉ាទ្រីសខ្មៅត្រូវបាន“ លុបចោល” ទាំងស្រុងនៅពេលបង្ហាញរូបភាព។ទូរទស្សន៍MicroLED ទំហំ 110-inch នេះមានប្រព័ន្ធបំពងសម្លេង 5.1 នឹងមុខងារកាត់បន្ថយកំដៅ ហើយទូរទស្សន៍នេះអាចតាមដានវត្ថុដែលកំពុងធ្វើចលនានៅលើអេក្រង់ នឹងសំលេងបានយ៉ាងល្អ។

ទូរទស្សន៍MicroLED 110-inch នេះត្រូវបានដាក់លក់នៅប្រទេសកូរ៉េហើយនឹងមានលក់ទូទាំងពិភពលោកនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។ ហើយចំពោះតម្លៃនៅប្រទេសកូរ៉េគឺរហូតដល់ ១៧០ លានវ៉ុន ឬ ១៥៥.៩៣៨ដុល្លារ ដែលជាតម្លៃដែលថ្លៃកប់ផងដែរ។

ប្រភព៖ mashable
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …