ក្នុងអំឡុងពេលព្រឹត្តិការណ៍ Inno Day 2020 ថ្មីៗនេះក្រុមហ៊ុន Oppo បានបង្ហាញការរចនាទូរស័ព្ទថ្មី X 2021 របស់ខ្លួនដែលអាចផ្លាស់ប្តូរពីទំហំអេក្រង់ទូរស័ព្ទពី ៦.៧អ៊ីញ ទៅជាថេប្លេត ៧.៤អ៊ីញ ហើយចំណែកក្រុមហ៊ុន LG ក៏ បានបង្ហាញទូរស័ព្ទដៃដែលអាចពង្រីកបានដែលជាគម្រោងទីពីររបស់ខ្លួនបន្ទាប់ពី LG Wing។
ដូច្នេះតើនៅពេលណាយើងទាំងអស់គ្នាអាចឃើញកំណែទម្រង់ថ្មីទាំងនោះ?
កាលពីពេលកន្លងទៅ ក្រុមហ៊ុន LG បានរំពឹងទុកថានឹងបញ្ចេញទូរស័ព្ទដែលអាចបង្វិលបាននៅខែមីនាឆ្នាំ ២០២១ ខាងមុខ ប៉ុន្តែការចេញលក់ហាក់ដូចជាបានពន្យារពេលដល់ខែឧសភា។ របាយការណ៍កូរ៉េខាងត្បូងឈ្មោះ Blog Naver បានលើកឡើងថា “ Driving Part ” របស់ទូរស័ព្ទ LG ថ្មីនេះមិនអាចដំណើរការដូចការចង់បាននោះទេ ហើយក្រុមហ៊ុនក៏ហាក់ដូចជាកំពុងដោះស្រាយជាមួយផ្នែកផ្គត់ផ្គង់ផងដែរ។ ជាលទ្ធផលប្រហែលជាមិនអាចចេញជាផ្លូវការដូចការរំពឹងទុកនោះទេ។
តាមរយៈគណនី Twitter មួយឈ្មោះ Ice Universe បានបង្ហាញថាក្រុមហ៊ុន Samsung អាចនឹងយកឈ្នះគូប្រជែងបានដែលក្រុមហ៊ុន Samsung និងបញ្ចេញ Galaxy Scroll ឬទូរស័ព្ទដៃដែលអាចបង្វិលបានរបស់ខ្លួននៅដើមឆ្នាំ 2021 ។
ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei គឺក្រុមហ៊ុនដែលបានផលិត និងលក់ទូរស័ព្ទដៃដែលអាចបត់បានដ៏ធំ ហើយបន្ទាប់មកមានក្រុមហ៊ុន Xiaomi, Oppo និង Google ដែលនឹងចាប់ផ្តើមផលិតនៅឆ្នាំក្រោយ។ សម្រាប់ក្រុមហ៊ុន Apple ក៏គ្រោងនឹងបញ្ចេញទូរស័ព្ទដែលអាចបត់បានរបស់ខ្លួននៅឆ្នាំ ២០២២ ខាងមុខនេះផងដែរ។
Samsung never shows immature concept products to the public. But Samsung is often the first to turn the concept into reality.
— Ice universe (@UniverseIce) November 17, 2020
The scroll screen mobile phone is only a laboratory test product. It is far from being mass-produced. Next year, it will still be the stage of Fold. Huawei, Xiaomi, OPPO, etc. will release their own "Fold"
— Ice universe (@UniverseIce) November 18, 2020
ប្រភព៖ phonearena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU