Samsung កំពុងធ្វើការលើកាមេរ៉ា ISOCELL HP3 ទំហំ 200MP ថ្មីរបស់គេ
Samsung បានដាក់បង្ហាញកាមេរ៉ា CMOS 200 MP ដំបូងគេបង្អស់កាលពីឆ្នាំមុន។ ខណៈពេលដែល ISOCELL HP1 ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយភាគច្រើនដោយសារតែគុណភាព និងសមត្ថភាព ...

Written by Vichea

05/03/2022

Samsung បានដាក់បង្ហាញកាមេរ៉ា CMOS 200 MP ដំបូងគេបង្អស់កាលពីឆ្នាំមុន។ ខណៈពេលដែល ISOCELL HP1 ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយភាគច្រើនដោយសារតែគុណភាព និងសមត្ថភាពរបស់វា តែវាមិនទាន់ត្រូវបានបំពាក់លើទូរស័ព្ទណាមួយដែលចេញថ្មីៗនេះទេ។ ទោះយ៉ាងណាក៏ដោយមានការលេចលឺមួយចំនួនបង្ហាញថា Samsung ហាក់ដូចជាកំពុងធ្វើការលើអ្នកស្នងតំណែងថ្មីរបស់ ISOCELL HP1 រួចហើយ។

តាមការបង្ហាញដោយ GalaxyClub ក្រុមហ៊ុន Samsung គឺកំពុងសំងំក្នុងការអភិវឌ្ឍន៍សេនស័រ CMOS 200 MP ថ្មី។ សេនស័រថ្មីនេះត្រូវបានគេដាក់ឈ្មោះថា ISOCELL HP3 ហើយនឹងខ្លាយជាអ្នកជំនួសតំណែងឲ្យសេនស័រ 200 MP ចាស់ដែលមិនគួរឱ្យជឿថាមាននៅក្នុងបច្ចុប្បន្ននោះគឺ HP1 និង OmniVision’s OVB0B។ សម្រាប់ព័ត៌មានលម្អិតនៃ HP3 ថ្មីនេះមិនទាន់ត្រូវបានលេចធ្លាយនោះទេ ប៉ុន្តែវាអាចត្រូវបានគេរំពឹងថានឹងមានទំហំដូចគ្នាទៅនឹង HP1 ដែលមានសេនស័រ 1/1.22-អ៊ីង និង 2.56µm បន្ទាប់ពី 16-in-1 pixel binning (2.56µm after 16-in-1 pixel binning)។

ខណៈពេលដែលលក្ខណៈសម្បតិ្តទាំងនោះមើលទៅគួរអោយចាប់អារម្មណ៍។ តែគេមិនទាន់ដឹងទេថាតើ HP3 នឹងមានបំពាក់លើទូរស័ព្ទជំនាន់ក្រោយរបស់ Samsung Galaxy flagship ដែរឬទេ។ បើតាមមើលពេលបច្ចុប្បន្នសេនស័រកាមេរ៉េថ្មីដែល Samsung ធ្វើនេះអាចនឹងមានវត្តមានលើទូរស័ព្ទស្មាតហ្វូន Edge 30 Ultra របស់ Motorola នាពេលខាងមុខ។ យោងតាមរបាយការណ៍មួយចំនួនបានបញ្ជក់ថា សេនស័រ 200 MP ទាំងនេះគឺ Samsung មានបំណងលក់ទៅឱ្យក្រុមហ៊ុនផ្សេងប្រើ មិនមែនប្រើសម្រាប់ទូរស័ព្ទរបស់ Samsung ផ្ទាល់នោះទេ។ តែផ្ទុយមកវិញ មានពាក្យចចាមអារ៉ាមមួយទៀតក៏បានអះអាងផងដែរថា Galaxy S23 Ultra អាចត្រូវបានបំពាក់ដោយសេនស័របែបថ្មីនេះ។

ប្រភព៖ NoteBookCheck

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …