របាយការណ៍ថ្មីមួយពីប្រទេសកូរ៉េបានអះអាងថា ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញ ទូរស័ព្ទ Galaxy Z Fold3 នៅខែមិថុនាឆ្នាំ ២០២១។ អ្វីដែលសំខាន់ជាងនេះទៅទៀតរបាយការណ៍នេះបានអះអាងថា Galaxy Z Fold3 នឹងមិនត្រឹមតែគាំទ្រ S Pen ប៉ុណ្ណោះទេ ប៉ុន្តែវាអាចរក្សាទុក S Pen នៅក្នុងតួរទូរស័ព្ទ ដូចទៅនឹងទូរស័ព្ទ Galaxy Note ដែរ ។

ក្រុមហ៊ុន Samsung នឹងត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុននឹងធ្វើឱ្យ ប៊ិច S Pen អាចដំណើរការលើអេក្រង់ទូរស័ព្ទអាចបត់បែនបាន ដោយសារតែកញ្ចក់របស់វាស្តើងជាងទូរស័ព្ទជំនាន់មុន ដែលនេះវាអនុញ្ញាតអោយ S Pen អាចធ្វើការសម្គាល់នៅលើអេក្រង់ទូរស័ព្ទ។ ទូរស័ព្ទ Galaxy Z Fold 3 នេះក៏អាចអោយយើងធ្វើការថតរូប selfie ផងដែរ តាមរយៈកាមេរ៉ាបង្កប់នៅលើអេក្រង់ ដោយពំុមានការរំខានឡើយ។

Source: gsmarena