កាលពីខែវិច្ឆិកាឆ្នាំមុន យើងបានលឺថា Samsung Galaxy Z Flip4 ដែលមកដល់ក្នុងឆ្នាំនេះ នឹងមានសមត្ថភាពថ្មដូចគ្នាទៅនឹង Galaxy Z Flip3 ដែរ។ ប៉ុន្តែតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ GalaxyClub របស់ប្រទេសហូឡង់បានអះអាងថា Galaxy Z Flip4 នឹងមានថ្មធំជាងមុនបន្តិច។
ការចុះផ្សាយបានបង្ហាញថា Galaxy Z Flip4 (SM-F721) នឹងមកជាមួយថ្មពីរគ្រាប់ដែលមានលេខកូដម៉ូដែល EB-BF721ABY និង EB-BF722ABY ។ ថ្មដែលមានក្នុង Samsung Galaxy Z Flip4 នោះមានមួយដែលមានសមត្ថភាពវាយតំលៃទទួលបាន 2,400 mAh ខណៈថ្មមួយទៀតគឺទទួលបាន 903 mAh ។

សម្រាប់សមត្ថភាពវាយតំលៃរួមរបស់ថ្មទាំងពីរសរុបដល់ទៅ 3,303 mAh ដែលមានទំហំ 103 mAh ច្រើនជាងសមត្ថភាពវាយតម្លៃសរុបរបស់ Galaxy Z Flip3 មានន័យថាទំហំថ្មដែលនឹងចេញក្នុងការផ្សាយពាណិជ្ជកម្មរបស់ Flip4 គឺប្រហែល 3,400 mAh ដែលលើស Flip3 ដែលមានត្រឹម 3,300 mAh។
ភាពខុសប្លែកគ្នារវាងទំហំថ្មរបស់ Flip4 និង Flip3 ស្ទើរតែមិនមាននាំមកនូវភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ពោលគឺវាសឹងតែដូចគ្នាទៅហើយទៅនឹងម៉ូដែលចាស់ ប៉ុន្តែយើងក៏សង្ឃឹមថាជំនួសដោយការបន្ថែមថាមពលថ្ម Samsung នឹងរកវិធីក្នុងការកែសម្រួលកម្មវិធី បូករួមជាមួយផ្នែករឹងមួយចំនួនរបស់គេឲ្យប្រើប្រាស់ថាមពលថ្មតិចជាងមុន និងរស់បានយូរជាង Galaxy Z Flip3 ទៅចុះ។
សល់តែប៉ុន្មានខែទៀតប៉ុណ្ណោះដែល Galaxy Z Flip4 នឹងចេញជាផ្លូវការ។ អ្នកនឹងអាចទទួលព័ត៌មានជាច្រើនទៀតទាក់ទងនឹងវាមុនការប្រកាសចេញជាផ្លូវការមកដល់។
ប្រភព៖ GSMArena