ប្រភពអនឡាញបានផ្សព្វផ្សាយរូបថតផ្ទាល់នៃស្មាតហ្វូន Galaxy Z Flip 4 ជាទម្រង់ clamshell ដែលត្រូវបានគេរំពឹងថា Samsung នឹងបង្ហាញជាផ្លូវការនៅក្នុងខែសីហាឆ្នាំនេះ។

Galaxy Z Flip 4 ត្រូវបានគេរាយការណ៍ថានឹងទទួលបានអេក្រង់ដែលអាចបត់បានដែលមានទំហំ 6.7 អ៊ីញ។ ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព អេក្រង់នេះមានបន្ទាត់បត់ស្ទើរតែមើលមិនឃើញទៅហើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលបត់បិទ វានៅតែមានគម្លាតបន្តិចនៅចន្លោះកណ្ដាលដដែល។

ទំហំនៃអេក្រង់តូចខាងក្រៅនឹងកើនពី 1.9 ទៅ 2.1 អ៊ីង បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ សមត្ថភាពថ្មក៏នឹងកើនឡើងផងដែរ ពី 3300 ទៅ 3700 mAh ។ ការសាកថ្មលឿន 25W ក៏មានផងដែរសម្រាប់ Z Flip 4។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធកាមេរ៉ាសំខាន់របស់ Galaxy Z Flip 4 នឹងមិនផ្លាស់ប្តូរទេ។ Z Flip 4 បំពាក់មកជាមួយ Sensor កាមេរ៉ាទំហំ 12 មេហ្គាភិចសែលចំនួនពីរដែលតម្រង់ជួរបញ្ឈរ។ សម្រាប់កាមេរ៉ា Selfie នឹងមាន 10 មេហ្គាភិចសែល។ ឧបករណ៍ស្កែនក្រយៅដៃមានទីតាំងនៅផ្នែកខាងស្ដាំដដែល។
លើសពីនេះ Galaxy Z Flip 4 នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 ដែលបង្កើតឡើងដោយ Qualcomm ។ បន្ទះឈីបនេះរួមបញ្ចូលគ្នានូវស្នូលចំនួនប្រាំបី រួមទាំងស្នូល Kryo Prime ដែលមានអនុភាពខ្លាំងជាមួយនឹងល្បឿនរហូតដល់ 3.2 GHz ។ វាក៏មានភ្ជាប់មកជាមួយម៉ូដឹម Snapdragon X65 5G ផងដែរ។

គួរបញ្ជាក់ផងដែរថា Galaxy Z Flip 3 បច្ចុប្បន្នមានជម្រើសអង្គផ្ទុកទិន្នន័យ 128GB និង 256GB។ ប៉ិន្តែសម្រាប់ស្មាតហ្វូន Galaxy Z Flip 4 នឹងបន្ថែមមួយជម្រើសទៀតគឺអង្គចងចាំ 512 GB ។
លក្ខណៈសម្បត្តិរបស់ SAMSUNG GALAXY Z FLIP 4
- អេក្រង់គោលទំហំ 6.7 អ៊ីង កម្រិត FHD+ ប្រភេទ Dynamic AMOLED 2X Display ជាមួយ 120Hz adaptive refresh rate
- អេក្រង់ខាងក្រៅទំហំ 2.1 អ៊ីញកម្រិត HD+ ប្រភេទ AMOLED
- បន្ទះឈីប Qualcomm Snapdragon 8+ Gen 1 (4nm)
- RAM 8GB LPDDR5, អង្គផ្ទុកទិន្នន័យ 256GB / 512GB (UFS 3.1)
- ប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយ One UI 4.1
- ស៊ីមពីរ (ណាណូ + អ៊ីស៊ីម)
- កាមេរ៉ាខាងក្រោយទំហំ 12MP ជាមួយ LED Flash, OIS, 12MP Ultra Wide sensor
- កាមេរ៉ាមុខ 10MP
- ឧបករណ៍បំពងសម្លេងស្តេរ៉េអូ Dolby Atmos
- ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃដែលភ្ជាប់នៅចំហៀង
- 5G SA/NSA, Sub6/mmWave, Dual 4G VoLTE, Wi-Fi 802.11 6E (2.4/5GHz), Bluetooth 5.2 LE, Ultra Wide Band, GPS ជាមួយ GLONASS, USB Type-C (Gen 3.2), NFC, MST
- ថាមពលថ្ម 3700mAh ជាមួយនឹងការសាកថ្មឥតខ្សែ 25W និង 10W (WPC និង PMA) និងការសាកឥតខ្សែទៅឧបករណ៍ផ្សេងទៀត 4.5W។
ប្រភព៖ Gizchina