ថ្មីៗកន្លងមកនេះ មានការលេចធ្លាយវីដេអូទូរស័ព្ទត្រកូល Galaxy S21ជាច្រើន, ឥឡូវនេះបើតាមគេហទំព័រ Ice Universe បានលើកឡើងថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការណែនាំស្មាតហ្វូន Galaxy S21 នេះដោយភ្ជាប់មកជាមួយនឹងការធ្វើបច្ចុប្បន្នភាពនូវម៉ាស៊ីនស្កេនក្រយៅដៃថ្មី ដែលវាត្រូវបានបំពាក់នៅខាងក្រោមអេក្រង់ទូរស័ព្ទតែម្តង។

យ៉ាងណាមិញ ម៉ាស៊ីនស្កេនក្រយៅដៃជំនាន់ថ្មីនេះ វានឹងមានល្បឿនកាន់តែលឿនជាងមុន ដោយគេមិនចំាបាច់ដាក់ម្រាមដៃនៅលើអេក្រងយូរដូចមុនទៀតទេ។ ម្យា៉ងទៀតវាក៏មានទំហំធំជាងមុខផងដែរ ដែលនេះនឹងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្កេនក្រយៅដៃបានយ៉ាងរហ័សនិងទាន់ចិត្ត។
ឧបករណ៏ sensor ដែលស្ថិតនៅក្រោមកញ្ចក់ OLED នឹងមានរាងទំហំ ៦៤ sq.mm។ ខណៈដែលឧបករណ៏ sensor នៅលើស្មាតហ្វូនជំនាន់ពីរមុនៗ ទំហំត្រឹមតែ៣៦ sq.mmប៉ុណ្ណោះ។

គួររំលឹកជូនថា ម៉ាស៊ីនស្កេនក្រយៅដៃ ដែលក្រុមហ៊ុនសាំស៊ុងបានបង្ហាញជាលើកដំបូងកាលពីខែកុម្ភៈឆ្នាំ ២០១៩ វាត្រូវបានញាំញីជាមួយនឹងបញ្ហាជាច្រើនសម្រាប់អតិថិជន ដូចជាសិនស័រមិនអាចដំណើរល្អជាផ្ទាំងអេក្រង់ទូរស័ព្ទ ហើយពេលខ្លះវាអនុញ្ញាតិអ្នកផ្សេងធ្វើការដោះសោទូរស័ព្ទតាមរយៈម្រាមដៃរបស់គេយ៉ាងងាយ។ ទំាំងអស់នេះសុទ្ធសឹងតែ ក្រុមហ៊ុនព្យាយាមជួសជួលកែតម្រូវ និងកែលំងយ៉ាងច្រើនទៅលើម៉ាស៊ីនស្កេនក្រយៅដៃជំនាន់ថ្មីរបស់ខ្លួន ដើម្បីអោយប្រាកដថា វាមិនមានបញ្ហាកើតឡើងម្តងទៀត។
Source: www.gsmarena.com