ទូរស័ព្ទ Samsung Galaxy S21 ជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងដែលនឹងមកដល់នៅដើមខែមករាឆ្នាំក្រោយ គឺមុនកាលកំណត់របស់ខ្លួនដែលជាធម្មតា Samsung តែងតែបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅខែកុម្ភៈ ឬខែមីនាឯណោះ។
ការរំពឹងទុកអំពីលក្ខណៈពិសេសរបស់ Samsung Galaxy S21
Samsung Galaxy S21 នឹងត្រូវចេញជា3ម៉ូឌែលប្លែកៗគឺ Galaxy S21, Galaxy S21+ និង Galaxy S21 Ultra។
ហើយសេរី Galaxy S21 ថ្មីនេះនឹងផលិតមកមាន៥ពណ៍ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសដូចជាពណ៍ ប្រផេះ ពណ៌ផ្កាឈូក ពណ៍ស្វាយ និងពណ៍ស។
ក្នុងចំណោមម៉ូដែល Galaxy S21 ត្រូវបានគេប៉ាន់ស្មានថានឹងបំពាក់នូវកាមេរ៉ា Selfie ដែលមានបច្ចេកវិទ្យាទប់លំនឹងក្នុងការថតវីដេអូ និងរូបភាព OIS ហើយគេក៏បានដឹងទៀតថា ក្រុមហ៊ុននេះ ទំនងជានឹងនាំយកនូវលេនកាមេរ៉ា ដែលមានទំហំ កាន់តែធំជាងមុន ដោយគេរំពឹងថា វាអាចជាសេនស័រដែលមានទំហំដល់ 48MP ដើម្បីបំពាក់ជាមួយមុខងារ OIS នេះ។ លើសពីនេះទូរស័ព្ទជំនាន់ថ្មីរបស់Galaxy នេះ នឹងបំពាក់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 25W ផងដែរ។