ស្មាតហ្វូន Samsung Galaxy M51
Samsung Galaxy M51 ជាស្មាតហ្វូនដែលជួយសន្សំសំចៃថវិការ នឹងអមមកជាមួយអេក្រង់ Super AMOLED Plus ទំហំ ៦,៧អ៊ីញ និងមានថាមពលថ្មធំ។

Written by Dorn Visal

12/07/2020

Samsung Galaxy M51 ជាស្មាតហ្វូនដែលជួយសន្សំសំចៃថវិការ នឹងអមមកជាមួយអេក្រង់ Super AMOLED Plus ទំហំ ៦,៧អ៊ីញ និងមានថាមពលថ្មធំ។

Samsung Galaxy M51 នេះគឺជាទូរស័ព្ទស្មាតហ្វូនមួយដែលស្ថិតក្នុងលំដាប់ថ្នាក់មធ្យមមួយរបស់ក្រុមហ៊ុន Samsung ដែលដំណើរការដោយបន្ទះឈីបSnapdragon 730G ពីក្រុមហ៊ុន Qualcomm SoC ដែលភ្ជាប់មកជាមួយRAMទំហំ 6GB ឬ 8GBនឹងអង្គផ្ទុកទិន្នន័យបានច្រើនចំនួន 128GB ដែលអាចពង្រីកបានផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺថ្មធំរហូតដល់ 7000 mAh ដែលអ្នកអាចប្រើវាជាPowerbank បានទៀតផង ខណៈពេលដែលស្មាតហ្វូនផ្សេងៗមានថាមពលថ្មខ្ពស់បំផុតត្រឹម ៥,០០០ mAh។ Samsung Galaxy M51 តួកម្រាស់ 9.5mm ដែលសំបូរគ្រឿងបន្លាស់ផងដែរ នឹងមានទំងន់ 213g ។ ក្រុមហ៊ុន Samsung បានអះអាងថាឆ្នាំងសាកដែលមានសមត្ថភាពសាកថ្មបាន 25W ដែលភ្ជាប់មកជាមួយទូរស័ព្M1 នេះអាចបញ្ចូលថ្មពី 0 ទៅ 100% ក្នុងរយៈពេល115នាទី។

ទូរស័ព្ទនេះក៏បានភ្ជាប់មកជាមួយកាំមេរ៉ាចំនួន5គ្រាប់ផងដែរ ដែលMain Sensorទំហំ 64MP និង f / 1.8 aperture , លេនទូលាយទំហំ 12MP f/2.2 , នឹងលេនទំហំ5MP f/2.4 ប្រើសម្រាប់ថតរូបម៉ាក្រូហើយ depth Sensor ទំហំ 5MP ព្រមទាំងកាមេរ៉ា Selfie ទំហំ 32MP f / 2.0 ផងដែរ។

ប្រភព៖ gsmarena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …