ក្រុមហ៊ុនSamsungត្រូវបានគេរំពឹងថានឹងបញ្ចេញកាសស្តាប់ត្រចៀក TWS ថ្មីដែលមានឈ្មោះថា Galaxy Buds Beyond ។ យោងតាមឈ្មោះរបស់កាសស្តាប់ត្រចៀកនេះ គេដឹងថា កាសនេះអាចជាខ្សែរស្រឡាយជាមួយ Galaxy Buds Live ហើយអាចនឹងឈានដល់ដំណាក់កាលប្រកាសជាផ្លូវការនៅថ្ងៃទី ១៤ ខែមករានៅពេលដែលត្រកូល Galaxy S21 នឹងត្រូវបានលេចរូបរាង។

ផលិតផល TWS ថ្មីត្រូវបានគេប្រទះឃើញនៅ CCC (China Compulsory Certification) ជាកន្លែងដែលវាត្រូវបានបញ្ជាក់ដែលបង្ហាញពីសមត្ថភាពថ្ម 472 mAhរបសវា ។

សមត្ថភាពនេះគឺដូចគ្នានឹង Galaxy Buds Live ដែរ ក៏ប៉ុន្តែ កាសGalaxy Buds នេះអាចគ្រាន់តែជាការធ្វើ៏បច្ចុប្បន្នភាពលើកម្មវិធីខ្លះតែប៉ុណ្ណោះ ដើម្បីអោយប្រសើរជជាងជំនាន់មុនៗ។ Samsung Galaxy Buds Beyond នេះមើលទៅដូចជាអ្នកស្នងតំណែងនៃ Galaxy Buds ដែរ ប៉ុន្តែគេទទួលបាននូវព័ត៌មានតិចតួចណាស់ទាក់ទងនឹងកាសថ្មី។ ហើយគេក៏រំពឹងថានឹងមិនមានការរចនាថ្មីទាំងស្រុងនោះទេ។