Samsung Galaxy A52 5G បង្ហាញខ្លួននៅលើ Geekbench ជាមួយ ឈីបSnapdragon 750G
ការលេចចេញជាលើកដំបូងនូវទូរស័ព្ទ Samsung Galaxy A52 5G ដែលបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 750G និង RAM ទំហំ 6GB

Written by Dorn Visal

11/11/2020

Samsung’s Galaxy A51  បានចេញជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៩ ដែលជាទូរស័ព្ទស្មាតហ្វូនពេញនិយមនៅឆ្នាំ 2020 ហើយបានបំពាក់ 5G នៅក្នុងខែមេសាឆ្នាំនេះ។

ហើយបច្ចុប្បន្នមានការលេចចេញជាលើកដំបូងនូវទូរស័ព្ទ Samsung Galaxy A52 5G ដែលបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 750G និង RAM ទំហំ 6GB ។

ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung នេះគេប្រទះឃើញមានលេខម៉ូដែល SM-A526B និងទទួលបានពិន្ទុ 298ពិន្ទុ នៅក្នុងផ្នែកSingle-core និង 1,001ពិន្ទុលើការតេស្ត multi-core។ ពិន្ទុទាំងនេះគឺទាបជាង Galaxy A51 5G ដែលA51មានពិន្ទុ 700 លើការតេស្ត Single-core និង1800លើការតេស្ត multi-core ហើយខាងក្រោមនេះជារូបរាងរបស់ Samsung Galaxy A51 5G។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺថា A52 5G ត្រូវបានចុះបញ្ជីជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ផ្នែក Software ហើយវាបំពាក់ដោយកាមេរ៉ាភ្លោះស្រដៀងនឹងA51 ដែរ។

ប្រភព៖ gsmarena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …