ការរចនាពីថ្ម Samsung EV អាចត្រូវបានទទួលយកសម្រាប់ស្មាតហ្វូនដើម្បីបង្កើនសមត្ថភាពថ្ម
ប្រហែលជាមួយឆ្នាំមុន Samsung SDI បានចាប់ផ្តើមផលិតថ្មជំនាន់ទី 5 សម្រាប់រថយន្តអគ្គិសនីដោយប្រើវិធីសាស្ត្រជង់(stacking method)​ជំនួសឱ្យវិធីសាស្ត្រ "Jelly Roll" ធម្មតា។

Written by Heaur

04/21/2022

ប្រហែលជាមួយឆ្នាំមុន Samsung SDI បានចាប់ផ្តើមផលិតថ្មជំនាន់ទី 5 សម្រាប់រថយន្តអគ្គិសនីដោយប្រើវិធីសាស្ត្រជង់(stacking method)​ជំនួសឱ្យវិធីសាស្ត្រ “Jelly Roll” ធម្មតា។ វិធីនេះ សមាសធាតុថ្មអាចត្រូវបានខ្ចប់កាន់តែតឹង ដែលជាលទ្ធផល វាអាចផ្ទុកបរិមាណច្រើនជាងមុន។ ឥឡូវនេះ The Elec រាយការណ៍ថាក្រុមហ៊ុនកំពុងរៀបចំប្រើវិធីសាស្រ្តនេះសម្រាប់ថ្មស្មាតហ្វូនផងដែរ។

អាគុយដែលផលិតដោយប្រើវិធីសាស្ត្រជង់(stacking method) មានសមត្ថភាពយ៉ាងហោចណាស់ 10% ខ្ពស់ជាងការរចនាធម្មតាបែបប្រពៃណី។ នេះមានន័យថាថ្ម 5,000 mAh ដូចទៅនឹង Galaxy S22 Ultra អាចមានសមត្ថភាព 5,500+ mAh ជំនួសវិញ។ ម្យ៉ាងវិញទៀត ទូរសព្ទអាចត្រូវបានធ្វើឱ្យស្តើង និងស្រាលជាងមុន ខណៈពេលដែលរក្សាសមត្ថភាពថ្មឱ្យនៅដដែល។

ថ្មថ្មីនេះត្រូវបានគេរាយការណ៍ថានឹងត្រូវបានផលិតនៅរោងចក្រ Cheonan ក្នុងប្រទេសកូរ៉េ ហើយក្រុមហ៊ុនក៏ត្រូវបានគេរំពឹងថានឹងបំប្លែងខ្សែមួយនៅរោងចក្រ Tianjin របស់ខ្លួនក្នុងប្រទេសចិន ដើម្បីប្រើប្រាស់វិធីសាស្រ្តថ្មីផងដែរ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …