Samsung គឺជាក្រុមហ៊ុនផលិតបន្ទះបង្ហាញ OLED នាំមុខគេនៅលើទីផ្សារពិភពលោក ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានប្រកាសថាខ្លួននឹងពង្រីកបន្ទះបង្ហាញត្រកូល OLED សម្រាប់បំពាក់លើកុំព្យូទ័រយួរដៃ និងផ្តល់ជូននូវគុណភាពច្បាស់ជាងមុន។
ក្រុមហ៊ុនបានចេញផ្សាយវីដេអូថ្មីមួយនៅលើយូធូបដែលអំពីគុណភាពបង្ហាញនៃអេក្រង់ OLED របស់ខ្លួនសម្រាប់កុំព្យូទ័រយួរដៃ។ ក្រុមហ៊ុន Samsung Display បានអះអាងថាអេក្រង់ថ្មីនេះផ្តល់ជូននូវការបង្ហាញបែប cinematic និង ultrapure color និងគុណសម្បត្តិផ្សេងៗទៀតនៃអេក្រង់ OLED ដូចជាពណ៍ deep blacks (0.0005 nits), កម្រិតពណ៌ខ្ពស់ (1,000,000:1) និងអាចមើលឃើញច្បាស់ទោះស្ថិតក្រោមពន្លឺព្រះអាទិត្យ។
អេក្រង់ OLED របស់ក្រុមហ៊ុនសម្រាប់កុំព្យូទ័រយួរដៃក៏ផ្តល់ជូននូវពណ៍ gamut 120% DCI-P3 និង 85% HDR ។ ក្រុមហ៊ុនសន្យាថានឹងផ្តល់ជូននូវពន្លឺដ៏ល្អឥតខ្ចោះ និងលម្អិតនៅក្នុង dark scenes ហើយក្រុមហ៊ុន Samsung និងដាក់បង្ហាញអេក្រង់ OLED របស់ខ្លួនសម្រាប់កុំព្យូទ័រយួរដៃជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ First Look របស់ខ្លួននៅថ្ងៃស្អែកនេះ។ ក្រុមហ៊ុនមានគោលបំណងពង្រីកត្រកូល OLED ប្រភេទ Laptop នៅក្នុងទីផ្សារ។
លើសពីនេះ Samsung ក៏បានបានដាក់បង្ហាញកុំព្យូទ័រយួរដៃស៊េរីឆ្នាំ ២០២១ របស់ខ្លួនរួចហើយប៉ុន្តែផលិតផលទាំងនោះមិនបានបំពាក់អេក្រង់ OLED ទេ។ ទោះយ៉ាងណាក្រុមហ៊ុនអាចដាក់លក់ laptop កាន់តែច្រើននៅឆ្នាំក្រោយជាមួយអេក្រង់ OLED ។ នៅឆ្នាំ ២០២០ Samsung Display បានផ្គត់ផ្គង់អេក្រង់ OLED ដល់ក្រុមហ៊ុនមួយចំនួនដូចជា ASUS, Dell, HP, Lenovo និង Razer ។ ឥឡូវនេះក្រុមហ៊ុនបាននិយាយថាខ្លួននឹងដាក់ចេញនូវបន្ទះអេក្រង់ OLED 15.6-inch Full HD OLED ផងដែរ។
ប្រភព៖ sammobile
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia