ក្រុមហ៊ុន Samsung បានដាក់បង្ហាញកុំព្យូទ័រ Chromebook ស៊េរីថ្មីចំនួនពីរដែលមានថាមពលថ្មកាន់បានយូរ សម្រាប់ធ្វើការឬការសិក្សានៅផ្ទះ។ កុំព្យូទ័រទំាងនេះមានភាពងាយស្រួលក្នុងការចល័តទៅកន្លែងមួយទៅកន្លែងមួយដោយសារតែមានទំងន់ស្រាលល្មម។

Samsung Chromebook 4 មានអេក្រង់ HD ទំហំ ១១,៦ អ៊ីញ ខណៈពេលដែល Chromebook 4+ ធំជាង ដោយមានអេក្រង់ទំហំ ១៥,៦ អ៊ីញ FHD។ កុំព្យូទ័រយួរដៃ១១,៦ អ៊ីញ មានទំងន់ ១,១៨ គីឡូក្រាម ស្រោបដោយផ្លាស្ទិចជ័រ និងអមមកជាមួយថ្ម ៣៩ Wh ។ ចំពោះម៉ូដែលមានទំហំ ១៥.៦ អ៊ីញ វាមានផ្នែកខ្លះបានស្រោបដោយអាលុយមីញ៉ូមនិងមានទម្ងន់ ១,៦៩ គីឡូក្រាម ថាមពលថ្មរបស់វាមានសមត្ថភាព ៣៩ Wh ដូចគ្នាដែរ។

កុំព្យូទ័រយួរដៃទាំងពីរនេះសុទ្ធតែធ្វើការសាកថ្មតាមរន្ធ USB-C។ បន្ថែមពីនេះ រន្ធUSB-C នេះក៏អាចអោយគេប្រើប្រាស់ភ្ជាប់ជាមួយ 4K external monitor បានផងដែរ ប៉ុន្តែសម្រាប់ម៉ូឌែល Chromebook 4 មានរន្ធប្រភេទ Type-C តែមួយប៉ុណ្ណោះ ខណៈ Chromebook 4+ ផ្តល់ជូននូវរន្ធ USB-C ចំនួនពីរ។ កុំព្យូទ័រយួរដៃទាំងពីរមានរន្ធដោតកាសទំហំ៣.៥ ម និងមានរន្ធកាត microSDចំនួនមួយ ។ យ៉ាងណាមិញ Chromebook ទាំងពីរត្រូវបានបំពាក់ដោយ Intel Celeron N4000 processor , វាមាន LPDDR4 រ៉េម ៤ ជីហ្កាបៃយ៍និងអង្គផ្ទុកទិន្នន័យ eMMC ៣២ ជីកាបៃ។

Samsung Chromebook 4 និង 4+ នឹងចាប់ផ្តើមលក់ជាលើកដំបូងនៅចក្រភពអង់គ្លេស ដោយអាចនឹងមានតំលៃចន្លោះប្រហែល៤០០ដុល្លា ទៅដល់៤៧០ដុល្លា។
Source: www.gsmarena.com