ក្រុមហ៊ុន Samsung ទើបបញ្ចេញកំណែរអាប់ដេត Android 12 ជាមួយ One UI 4.1 ឲ្យម៉ូដេល Galaxy A32 5G កាលពីខែមុន ប៉ុន្តែពេលនេះគេក៏បានបញ្ចេញវាសម្រាប់ម៉ូដេល 4G ផងដែរ។

ការអាប់ដេតថ្មីមាន firmware លេខ A325FXXU2BVD6 សម្រាប់កំណែរនេះវានាំមកនូវ UI ថ្មី និងមុខងារថ្មីៗច្រើនទៀតដល់ Samsung Galaxy A32 ។ វាក៏មកជាមួយ Android Security Patch សម្រាប់ស្មាតហ្វូននេះដល់ថ្ងៃទី 1 ខែមេសា ឆ្នាំ 2022។ ប៉ុន្តែយើងសង្ឃឹមថា patch ថ្មីសម្រាប់ខែឧសភានឹងត្រូវបានបញ្ចេញក្នុងពេលឆាប់ៗនេះ ព្រោះស្មាតហ្វូន Samsung មួយចំនួនបានទទួលវារួចហើយ។
ពេលនេះកំណែរអាប់ដេត One UI 4.1 បានបញ្ចេញនៅប្រទេសឥណ្ឌា។ ដូច្នេះប្រសិនអ្នកមិនទាន់បានទទួលវានោះទេ អ្នកអាចសាកចូលទៅស្វែងរកដោយខ្លួនឯងបានដោយគ្រាន់តែចូលទៅកាន់ Setting របស់ទូរស័ព្ទ Galaxy A32 របស់អ្នករួចរក Software update ជាការស្រេច។
ប្រភព៖ GSMArena