ជាលើកដំបូងចាប់តាំងពីត្រីមាសទី ២ ឆ្នាំ ២០១៧ ក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនច្រើនជាងក្រុមហ៊ុន Apple នៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយត្រីមាស។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះមានចំណែកទីផ្សារ ៣៣,៧% ក្នុងចន្លោះខែកក្កដានិងកញ្ញា ដែលជាការកើនឡើង៦,៧គរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំនួននៃតួរលេខនៃការលក់ចេញរបស់ក្រុមហ៊ុន Samsung មានការកើនឡើងដោយសារតែតំរូវការខ្ពស់លើម៉ូឌែល mid-range និង premium tie រួមមាន Galaxy Note20 និង Galaxy Z Fold2 ដែលអាចបត់បាន។
ក្រុមហ៊ុន Apple បានធ្លាក់មកចំណាត់ថ្នាក់ទីពីរ ដោយមានចំណែកទីផ្សារត្រឹមតែ ៣០,២% ។ ក្រុមការងារនៅ Strategy Analytics ចង្អុលបង្ហាញថាការពន្យាពេលនៃការដាក់លក់ទូរស័ព្ទ iPhone 12 ស៊េរីថ្មី មានន័យថា Apple មិនបានធ្វើការផ្សព្វផ្សាយនូវទូរស័ព្ទម៉ូឌែលថ្មីរបស់ខ្លួនដូចការផ្សព្វផ្សាយ iPhone 11 ឆ្នាំមុនឡើយ។ (ដែលជាធម្មតាទូរស័ព្ទ iPhone ថ្មីអាចរកបាននៅខែកញ្ញានៅចុងត្រីមាស។

យោងតាមGlobal dataបានបង្ហាញថាក្រុមហ៊ុន Samsung គឺជាអ្នកលក់ឈានមុខគេក្នុងត្រីមាសទី ៣ ដែលចែកចាយស្មាតហ្វូន ២១,៩% នាំមុខក្រុមហ៊ុន Huawei (១៤,១%) និងក្រុមហ៊ុន Xiaomi (១១,៩%) ។ Apple មានចំនួន ១១,៩% នៃស្មាតហ្វូនដែលបានចែកចាយទូទាំងពិភពលោកនៅត្រីមាសទី ៣ នៃឆ្នាំនេះ។ តែឥឡូវទូរស័ព្ទ iPhone 12 ស៊េរីចេញហើយ ហេតុនេះត្រីមាសទី ៤ គួរតែមានការប្រជែងខ្លាំងជាងមុន។
Source: www.gsmarena.com/analysts_samsung_tops