យោងទៅតាមសន្និសិទកាសែតមួយដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ដោយអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនSamsung គឺលោក Choi Kwon-young បានថ្លែងថាក្រុមហ៊ុនគ្រោងមានបំណងផលិតផ្ទំាងPanel ដែលអាចរំកិលចេញចូលបានយ៉ាងហោចណាស់នៅត្រឹមឆ្នាំ២០២១នេះខាងមុននេះ។

នាយកប្រតិបត្តិរូបនេះបានកត់សម្គាល់ថា ក្រុមហ៊ុនធ្វើដូច្នេះ ដើម្បីអាចអោយSamsung ក្លាយជាក្រុមហ៊ុនឈានមុខមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដែលកំពុងតែផលិតប្រភេទអេក្រង់សាកល្បងនេះក្នុងឆ្នាំ ២០២១ ដូចជាក្រុមហ៊ុនTCLជាដើម។ នេះក៏ជាការបង្ហាញចុងក្រោយបង្អស់នៃផែនការរបស់ Samsung ក្នុងការផលិតឧបករណ៍ថ្មីដែលរំកិលអេក្រង់ចេញចូល (roll or slide) តាមតម្រូវការរបស់អ្នកប្រើប្រាស់តាមរយៈបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន។ ខណៈដែលក្រុមហ៊ុនបានទទួលជោគជ័យម្តងរួចមកហើយជាមួួយទូរស័ព្ទដៃដែលអាចបត់អេក្រង់បាន ដូចជាទូរស័ព្ទ Galaxy Z Fold និង Flip ។

នេះក៏ជាហេតុផលមួយ ដែលធ្វើអោយលេចពាក្យចចាមអារាមថា Galaxy Note ស៊េរីនៃ phablet នឹងត្រូវបានផ្គត់ផ្គង់ និងរចនាឡើងជាមួយនឹងការបច្ចេកវិទ្យាថ្មីនេះនាពេលអនាគតដែរ។ ទន្ទឹមនឹងនេះ, ក្រុមហ៊ុនSaumsungក៏មានបំណងចង់ធ្វើអោយ Samsung Display ស្ថិតនៅលើកំពូលនៃOLEDទូទៅ ជាមួយនឹងលក្ខណៈពិសេសដូចជាCrowd-pleasing features, ការកាត់បន្ថយការប្រើប្រាស់ថាមពល និងអាចអោយផ្ទំាងPenalមានទំហំធំជាងមុន ដោយអាចប្រើប្រាស់បាននៅលើឡាន បំពាក់នៅកុំព្យូទ័រយួរដៃ និងថេប្លេតផងដែរ។
Source: www.notebookcheck.net
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube