Samsung កំពុងតែពង្រឹងរូបភាពរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលអោយអ្នកប្រើប្រាស់លេងវីដេអូហ្គេមបានយ៉ាងប្រសើរ តាមភាពជាដៃគូជាមួយប្រព័ន្ធផ្សាយផ្ទាល់ Twitch ។ ក្រុមហ៊ុនសាមសុងបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុមហ៊ុនបង្កើតភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនTwitch Rivals North America ។ ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នានិងចាប់ផ្តើមការប្រកួតប្រជែងថ្មីៗដែលដំណើរការដោយឧបករណ៍ចល័តរបស់ទូរស័ព្ទ Galaxy 5G ក្នុងរយៈពេលមួយឆ្នាំពេញ។

កម្មវិធី Twitch Rivals ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃនេះនឹងចាប់ផ្តើមភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនសាមសុង ដោយនឹងធ្វើការផ្សាយបន្តផ្ទាល់ ស្តីពីការរៀបចំកម្មវិធី Twitch Rivals Mobile Challenge បំពាក់ដោយឧបករណ៍ Samsung Galaxy 5G ។ យ៉ាងណាមិញ ក្រុមហ៊ុនអាចនឹងប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញពីត្រកូលស្មាតហ្វូនថ្មីរបស់ខ្លួននាពេលខាងមុខនេះ។ យ៉ាងណាមិញ លោក Jude Buckley អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនទូរស័ព្ទចល័ត Samsung ក៏បានឆ្លៀតសរសើរពីឧបករណ៍ស្មាតហ្វូន Galaxy របស់ខ្លួនដែលមានគុណភាពបង្ហាញខ្ពស់(high-resolution screens) និងមានថាមពលដំណើរការទំនើបរ ភ្ជាប់ជាមួយនឹងបណ្តាញ 5G ជំនាន់ចុងក្រោយ។

ទីបំផុតកម្មវិធីMobile Gaming Heroes នឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយ ដែលនឹងកើតឡើងនៅចុងឆ្នាំនេះដែលក្រុមហ៊ុន Samsung និង Twitch Rivals នឹងបង្ហាញ Hero ហ្គេមជំនាន់ក្រោយ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាទំាំងពីរនឹងធ្វើការរួមគ្នា ដើម្បីបង្កើតបរិយកាសរីករាយដល់អ្នកលេងវីដេអូហ្គេម។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube