ទូរទស្សន៍Samsungថ្មីនឹងបំពាក់នូវមុខងារHDR10 + ដែលអាចសម្របខ្លួនទៅនឹងពន្លឺដែលនៅជុំវិញវា
ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃនេះថា HDR10 + Adaptive គឺជាមុខងារថ្មីមួយដែលឈានដល់កម្រិតស្តង់ដារខ្ពស់ ដែលអាចនឹងបង្កើនគុណភាពរូបភាពទូរទស្សន៍ដោយផ្អែកលើពន្លឺព័ទ្ធជុំវិញនៃបន្ទប់។

Written by Heaur

12/31/2020

ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃនេះថា HDR10 + Adaptive គឺជាមុខងារថ្មីមួយដែលឈានដល់កម្រិតស្តង់ដារខ្ពស់ ដែលអាចនឹងបង្កើនគុណភាពរូបភាពទូរទស្សន៍ដោយផ្អែកលើពន្លឺព័ទ្ធជុំវិញនៃបន្ទប់។ HDR ជាធម្មតាត្រូវបានរចនាឡើង ដើម្បីអោយមើលទៅល្អបំផុតនៅក្នុងបន្ទប់ងងឹត ដែលមានពន្លឺជុំវិញតិចៗ។ ប៉ុន្តែមុខងារថ្មីនឹងត្រូវប្រើចាប់ពន្លឺទូរទស្សន៍របស់អ្នកប្រើប្រាស់ ដើម្បីអោយវាប្រតិកម្មស្របតាមទបរិស្ថានភ្លឺខ្លំាង និងកែតម្រូវគុណភាពរូបភាពរបស់វាឱ្យសមស្របតាមមជ្ឍដ្ឋានជំុវិញ។ ក្រុមហ៊ុន Samsung និយាយថាលក្ខណៈពិសេសនេះនឹងដាក់បង្ហាញទូទាំងពិភពលោកជាមួយនឹងផលិតផលទូរទស្សន៍QLED TV។

HDR10+ ដែលត្រូវបានក្រុមហ៊ុនSamsung បង្ហាញនេះ មិនមែនជាស្តង់ដារHDR ដំបូងគេនោះទេ។ នៅឯពិព័រណ៍ CES កាលពីឆ្នាំមុន, Dolby បានប្រកាស Dolby Vision IQ ដែលជាមុខងារថ្មីស្រដៀងនឹងការប្រកាសរបស់ក្រុមហ៊ុនថ្ងៃនេះ ដោយវាអាចបំរែបំរួលទៅតាមស្ថានភាពជាក់ស្តែងនៃបរិយាកាសជំុវិញរបស់វា។ យ៉ាងណាមិញ មុខងារនេះត្រូវបានប្រើប្រាស់នៅក្នុងទូរទស្សន៍ ដែលចេញពីក្រុមហ៊ុនLG និងក្រុមហ៊ុន Panasonic ក្នុងរយៈពេលពេញមួយឆ្នាំរួចមកហើយ។

ក្រុមហ៊ុន Samsung កត់សម្គាល់ថា HDR10 + Adaptive នឹងត្រូវបានអោយប្រើប្រាស់ជាមួយFilmmaker Mode ដើម្បីអោយeffects មានដំណើរការរលូន និងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន។ Samsung ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍ធំជាងគេបំផុតនៅលើពិភពលោកបានប្រកាសថា ទូរទស្សន៍QLED TV ដែលនឹងភ្ជាប់មកជាមួយនឹងការគាំទ្រមុខងារHDR10 + Adaptive ប៉ុន្តែគេមិនទាន់ច្បាស់ទេថា ទូរទស្សន៍ ដែលមានស្រាប់ អាចនឹងត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពជាមួយនឹងមុខងារថ្មីនោះដែរឬទេ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …