Samsung បដិសេធពាក្យចចាមអារាមពីការឈប់ផលិត Galaxy Note
ក្រុមហ៊ុន Samsung បានច្រានចោលនូវការលើកឡើងខាងលើ។

Written by Heaur

12/17/2020

កន្លងមកនេះមានពាក្យចចាមអារាមជាច្រើនទាក់ទងនឹងការឈប់ផលិតទូរស័ព្ទដៃ Galaxy Note ដោយខ្លះបានអះអាងថាទូរស័ព្ទម៉ូឌែលនេះពិតជាត្រូវបានក្រុមហ៊ុនដកចេញពីបញ្ជីនៃការផលិតរបស់ខ្លួន ដោយក្រុមហ៊ុនគ្រោងនឹងផ្តោតទៅទូរស័ព្ទម៉ូឌែលផ្សេងវិញ។ ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនបានច្រានចោលនូវការលើកឡើងខាងលើ។

ក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញត្រកូល Galaxy S21 នៅខែក្រោយនេះ ហើយយើងបានទទួលរបាយការណ៍ជាច្រើនទាក់ទងនឹង S21 Ultra និង Z Fold3 បន្ទាប់ពីវាទទួលគំាទ្រប៊ិច S Pen របស់ស្មាតហ្វូន Galaxy Note ។ ទោះយ៉ាងណា បើតាមរបាយការណ៍ពីប្រទេសកូរ៉េខាងត្បូងមួយដែលដកស្រងសម្តីមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនគឺ លោកTM Roh ដែលប្រធានអាជីវកម្មទូរស័ព្ទចល័តនៅSamsung បានលើកឡើងថា ក្រុមហ៊ុនសូមធ្វើការទាត់ចោលនូវពាក្យចចាមអារាមដែលថា ក្រុមហ៊ុននឹងឈប់ផលិតទូរស័ព្ទដៃ Galaxy Note តទៅទៀត។ ក៏ប៉ុន្តែក្រុមហ៊ុននឹងបន្តផលិតទូរស័ព្ទដៃត្រកូល Galaxy Note និងចេញលក់នៅឆ្នាំក្រោយផងដែរ។

បន្ថែមពីនេះ លោកTM Roh​ បានបន្តទៀតថា បទពិសោធរបស់ Galaxy Note អាចត្រូវបានអនុវត្តចំពោះផលិតផលជាច្រើន ប៉ុន្តែនេះមិនមានន័យថា Galaxy Note ខ្លួនវាកំពុងតែឈានដល់ទីបញ្ចប់នោះទេ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថា ខ្សែរស្រឡាញ Galaxy Note ជំនាន់ក្រោយនឹងត្រូវបានក្រុមហ៊ុនកែប្រែ ឬផ្លាស់ប្តូរចំណាត់ថ្នាក់ទាបជាងមុនដែឬរទេ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia             

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …