ថ្មីៗកន្លងមកនេះ មានរបាយការណ៍ថ្មីមួយចេញផ្សាយដោយសារព័ត៌មានកូរ៉េ ETNews ដែលបានលើកឡើងថា ក្រុមហ៊ុន Samsung គ្រោងនឹងចេញលក់ស្មាតហ្វូនដែលអាចបត់អេក្រង់បានចំនួន៤ម៉ូឌែលនៅឆ្នាំ ២០២១ ខាងមុខនេះ។ តាមរបាយការណ៍ដដែលបានបង្ហាញថា ក្រុស្មាតហ្វូនដែលអាចបត់អេក្រង់បានរួមមានម៉ូឌែល Galaxy Z Fold ចំនួន ២ និង Galaxy Z Flip ២ ម៉ូដែល។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung នឹងធ្វើការបញ្ចេញអ្នកស្នងតំណែងទូរស័ព្ទ Galaxy Z Fold2 ចំនួន២ម៉ូឌែល ប្រហែលជាម៉ូឌែល Z Fold3។ តាមរបាយការណ៍ម៉ូឌែល Z Fold3នេះអាចនឹងដំណើរការជាមួយប៊ិច S Pen សេ៊រីថ្មី។ បន្ថែមពីនេះ Samsung ក៏នឹងបង្ហាញអ្នកស្នងតំណែងស្មាតហ្វូន Galaxy Z Flip ចំនួន២ម៉ូឌែលនាឆ្នាំក្រោយផងដែរ វាអាចមានឈ្មោះថា Z Flip3។ ម៉ូឌែល Galaxy Z Fold និង Galaxy Z Flip Galaxy Z Flip នឹងមកដល់ជាមួយមុខងារផ្សេងគ្នា ដោយទូរស័ព្ទ Galaxy Z Flip អាចនឹងបំពាក់ដោយការគាំទ្រ 5G ។ ម្យ៉ាងទៀត តាមការរំពឹងទុកក្រុមហ៊ុន Samsung ក៏នឹងបញ្ចេញទូរស័ព្ទស្មាតហ្វូនដែលអាចបត់អេក្រង់បានទំាងនេះ នៅកំឡុងខែតុលាឆ្នាំ២០២១នេះ។

ទោះបីជាយ៉ាងណាក្តី តាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏គ្រោងនឹងធ្វើត្រាប់តាមត្រកូល Galaxy Note របស់ខ្លួន ដោយក្រុមហ៊ុននឹងបញ្ចេញស្មាតហ្វូន Galaxy S នៅពាក់កណ្តាលឆ្នាំដំបូង។ អ្វីដែលពិសេសនោះ ស្មាតហ្វូនត្រកូល Galaxy S ដែលជាអ្នកស្នងតំណែងត្រកូលGalaxy Note នេះគ្រោងនឹងបង្ហាញរូបរាង ដោយវាអាចដំណើរការបានជាមួយ S Pen ផងដែរ។
បើផ្អែកលើសារព័ត៌មានកូរ៉េ ETNews នេះបានបង្ហាញថា ក្រុមហ៊ុន Samsung ក៏អាចនឹងគ្រោងបញ្ចេញស្មាតហ្វូនដែលអាចពង្រីកអេក្រង់នៅចុងឆ្នាំ ២០២១ នេះផងដែរ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia