ចាប់ពីឆ្នាំនេះ កម្មវិធីApp Store Tizen របស់ Samsung មិនអាចចូលប្រើបានទៀតទេ ទាំងអ្នកប្រើប្រាស់ថ្មី និងអ្នកប្រើប្រាស់ដែលមានស្រាប់។ កាលពីឆ្នាំមុននៅក្នុងខែមិថុនា ក្រុមហ៊ុនបានបិទការចុះឈ្មោះ និងធ្វើឱ្យហាងមានសម្រាប់តែអ្នកប្រើប្រាស់ដែលមានស្រាប់ ហើយពួកគេអាចទទួលបានតែកម្មវិធីដែលបានទាញយកពីមុនប៉ុណ្ណោះ។

ទោះយ៉ាងណាបន្ទាប់ពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 កម្មវិធីApp Store Tizen ត្រូវបានបិទជាអចិន្ត្រៃយ៍។ ដូច្នេះក្នុងករណីដែលអ្នកកំពុងប្រើទូរសព្ទស៊េរី Samsung Z វាប្រហែលជាដល់ពេលត្រូវប្ដូរទៅ Android ឬ iOS។ ទូរស័ព្ទ Samsung Z4 ចុងក្រោយដែលដំណើរការប្រព័ន្ធ Tizen OS ត្រូវបានចេញផ្សាយនៅឆ្នាំ 2017។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports