Samsung បង្កើតអេក្រង់ដែលអាចបត់បាន 200 ពាន់ដង!
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនឈានមុខគេលើទីផ្សារក្នុងការផលិតអេក្រង់ OLED បានប្រកាសចេញនូវអេក្រង់ OLED ជំនាន់ថ្មីដែលអាចបត់បានរបស់ខ្លួនជាមួយនឹងលក្ខណៈថ្មី។ បន្ទាប់ពី Galaxy Fold និង Galaxy Z Flip ស៊េរី Samsung គ្រោងនឹងចូលមកទីផ្សារ ជាមួយនឹងស្មាតហ្វូនដែលអាចបត់បានម្តងទៀត លើកនេះដោយគេបានបង្កើនអាយុដែលអាចបត់បាននៃអេក្រង់ OLED ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ត្រូវបានបញ្ជាក់ថា អេក្រង់ OLED ដែលរចនាដោយក្រុមហ៊ុន Samsung នឹងមានអាយុកាលប្រហែល 5 ឆ្នាំ សូម្បីតែក្នុងការប្រើប្រាស់ប្រចាំថ្ងៃខ្លាំងក៏ដោយ ក៏វាអាចបត់ និងលាតបាន 100 ដង។ កញ្ចក់ស្តើងដែលខាងលើនេះមានឈ្មោះ UTC វាអាចអោយគេបត់តាមចិត្ត និងការពារឧបករណ៍ពីកត្តាខាងក្រៅផងដែរ។ បញ្ហាមួយទៀតដែល Samsung សង្កត់ធ្ងន់គឺកាំកោងនៃអេក្រង់ដែលអាចបត់បាន។ អេក្រង់ OLED ជំនាន់ថ្មីដែលអាចបត់បានមានកាំបត់ 1.4 មីលីម៉ែត្រ ដូច្នេះកាត់បន្ថយសម្ពាធអំឡុងពេលបត់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ Source: www.somagnews.com ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖CFU E-Sports League CambodiaWeb : […]

Written by Heaur

12/01/2021

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនឈានមុខគេលើទីផ្សារក្នុងការផលិតអេក្រង់ OLED បានប្រកាសចេញនូវអេក្រង់ OLED ជំនាន់ថ្មីដែលអាចបត់បានរបស់ខ្លួនជាមួយនឹងលក្ខណៈថ្មី។ បន្ទាប់ពី Galaxy Fold និង Galaxy Z Flip ស៊េរី Samsung គ្រោងនឹងចូលមកទីផ្សារ ជាមួយនឹងស្មាតហ្វូនដែលអាចបត់បានម្តងទៀត លើកនេះដោយគេបានបង្កើនអាយុដែលអាចបត់បាននៃអេក្រង់ OLED ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ត្រូវបានបញ្ជាក់ថា អេក្រង់ OLED ដែលរចនាដោយក្រុមហ៊ុន Samsung នឹងមានអាយុកាលប្រហែល 5 ឆ្នាំ សូម្បីតែក្នុងការប្រើប្រាស់ប្រចាំថ្ងៃខ្លាំងក៏ដោយ ក៏វាអាចបត់ និងលាតបាន 100 ដង។ កញ្ចក់ស្តើងដែលខាងលើនេះមានឈ្មោះ UTC វាអាចអោយគេបត់តាមចិត្ត និងការពារឧបករណ៍ពីកត្តាខាងក្រៅផងដែរ។

បញ្ហាមួយទៀតដែល Samsung សង្កត់ធ្ងន់គឺកាំកោងនៃអេក្រង់ដែលអាចបត់បាន។ អេក្រង់ OLED ជំនាន់ថ្មីដែលអាចបត់បានមានកាំបត់ 1.4 មីលីម៉ែត្រ ដូច្នេះកាត់បន្ថយសម្ពាធអំឡុងពេលបត់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …