ក្រុមហ៊ុនសាំស៊ុងបានបង្ហើបអោយដឹងពីការព្យាករណ៍របស់ខ្លួនសម្រាប់របាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី ២ ឆ្នាំ ២០២១។ ដោយរំពឹងថានឹងមានការកើនឡើង១៨ ភាគរយនៃប្រាក់ចំណូលពីការលក់របស់ខ្លួន។ ក្រុមហ៊ុនសាំស៊ុងនៅតែបន្តដំណើរការដ៏រឹងមាំរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណេញ។

ក្រុមហ៊ុននឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅចុងខែនេះ ដោយក្រុមហ៊ុននឹងផ្តល់ព័ត៌មានលម្អិតអំពីអង្គភាពនីមួយៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មុន ក្រុមហ៊ុន Samsung វាត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុននៅតែអាចធ្វើទីផ្សារប្រសើរឡើង ទោះស្ថិតក្នុងពេលដែលមានជំងឺរាតត្បាតក៏ដោយ។ គេគិតថា នេះនឹងមានប្រសិទ្ធភាពក្នុងការបង្កើនប្រាក់ចំណេញដ៏ច្រើនសម្រាប់ក្រុមហ៊ុន។

ប្រាក់ចំណូលនៃការលក់នៃទូរស័ព្ទដៃរបស់ក្រុមហ៊ុនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ខណៈដែលស៊េរីទូរស័ព្ទដៃGalaxy S21នឹងបន្តអោយក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលកើនឡើងផងដែរនៅនៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០២១។ ទោះយ៉ាងណា Samsung អាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរក្នុងប្រាក់ចំណូលពីការលក់និងប្រាក់ចំណេញដោយសារតែបញ្ហាដែលបានជួបប្រទះនៅក្នុងការផលិតបន្ទះឈីបនៅក្នុងរយៈពេលខាងមុខនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports