មានការលិចធ្លាយវីដេអូផ្លូវការមួយទាក់ទងនឹងទូរស័ព្ទត្រកូល Galaxy S21 របស់ Samsung
គេឃើញមានការលេចធ្លាយនូវឃ្លីបវីដេអូផ្លូវការចំនួន៣ ដោយវាត្រូវបានផ្សព្វផ្សាយដោយផ្ទាល់ពីផ្នែកទីផ្សាររបស់Samsung

Written by Heaur

12/09/2020

ថ្មីកន្លងមកនេះ មានការលិចធ្លាយជាច្រើនទាក់ទិននឹងការមកដល់របស់ត្រកូល Galaxy S21​ របស់ក្រុមហ៊ុន Samsung។ យ៉ាងណាមិញ គេឃើញមានការលេចធ្លាយនូវឃ្លីបវីដេអូផ្លូវការចំនួន៣ ដោយវាត្រូវបានផ្សព្វផ្សាយដោយផ្ទាល់ពីផ្នែកទីផ្សាររបស់Samsung។

នៅក្នុងវីដេអូនេះ វាបានបង្ហាញយ៉ាងច្បាស់ពីការរចនាម៉ូដរបស់ Galaxy S21, S21 +, និង S21 Ultra។ ដោយក្នុងនោះទូរស័ព្ទម៉ូឌែល S21 និង S21 + ទំាងនេះមានអេក្រង់រាបស្មើ នឹងត្រូវបានគេបំពាក់ដោយកាមេរ៉ាខាងក្រោយចំនួន ៣គ្រាប់ ដែលជាប្រភេទ 12 MP wide, 12 MP ultrawide, និង 64 MP។ ចំណែកឯ នៅផ្នែកខាងក្រោយនៃទូរស័ព្ទ S21 និង S21 + ត្រូវបានស្រោបដោយជ័រផ្លាស្ទីច និងភ្ជាប់មកជាមួយជម្រើសពណ៌​ Phantom Violet colorway​ផងដែរ។

ខណៈដែលទូរស័ព្ទដៃ S21 Ultra ទទួលបានអេក្រង់កោងហើយ ការមេរ៉ាបួនគ្រាប់​ ជាប្រភេទកាមេរ៉ាទំហំ 08 MP wide, a 12 MP ultrawide, 10 MP 3x tele, និង 10 MP 10x periscope zoom។  បន្ថែមពីនេះ S21​ Ultra បានបំពាក់ដោយកញ្ចក់ការពារនៅផ្នែកខាងក្រោយ និងមានពណ៌ប្រផេះនិងខ្មៅដូចជំនាន់មុនៗដែរ។

យ៉ាងណាមិញ យើងប្រហែលរង់ចាំរហូតដល់ថ្ងៃទី១៤ ខែមករា ដើមឆ្នាំក្រោយ ទើបក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញទូរស័ព្ទត្រកូល Galaxy S21​ជាផ្លូវការ​ នៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសរបស់ខ្លួន។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …