Samsungផលិតកុំព្យូទ័រយួរដៃល្អបំផុតមួយ ដែលអ្នកប្រើប្រាស់អាចធ្វើការទិញបានក្នងតំលៃសមរម្យចាប់ពីថ្ងៃនេះ។ Samsung បានលួចបញ្ចេញកំុព្យូទ័រយួរដៃ Galaxy Chromebook Go. នៅលើគេហទំព័ររបស់ក្រុមហ៊ុននៅថ្ងៃនេះ ដែលកំុព្យូទ័រដៃមានគុណភាពខ្ពស់បំផុត។

វាហាក់ដូចជាការប្រកាសពីកំុព្យូទ័រChromebook ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung។ Galaxy Book Go របស់សាមសុងនេះគឺជាកំុព្យូទ័ ដែលដំណើរការដោយ Windows 10 ហើយមានអង្គដំណើរការឈីប Snapdragon 7c Gen 2 ។ មិនដូចឧបករណ៍នោះទេ Chromebook Go មានកាតក្រាហ្វិចCeleron N4500 របស់ Intel ភ្ជាប់ជាមួយរ៉េមទំហំ 4GB ឬ 8GB និងមានទំហំផ្ទុកទិន្នន័យ eMMC រហូតដល់ 128GB ។ តែអេក្រង់ប្រើបន្ទះ TFT ទំហំ 14 អ៊ីញកម្រិត 720p ដែលជាកម្រិតទាបជាងស្តង់ដា។ កំុព្យូទ័រនេះក៏មានការគាំទ្រជាជម្រើសសម្រាប់LTE ដើម្បីភ្ជាប់ទៅនឹងអីុនធីណែតនៅពេលធ្វើដំណើរ ហើយវាអាចសាកថ្មតាមUSB-C។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports