ក្រុមហ៊ុនSamsungកូរ៉េខាងត្បូងនឹងពន្យារពេលប្រកាសលក់ Galaxy S21 FE ដែលជាការចេញលក់ពិសេសនៃត្រកូល Galaxy S21 និងជាអ្នកស្នងដំណែងផ្ទាល់ដល់ Galaxy S20 FE ។

យោងតាមរបាយការណ៍មួយចំនួនដែលត្រូវបានដោយគេហទំព័រAndroid Centralថាឧបករណ៍នេះនឹងត្រូវបានបង្ហាញនៅចុងឆ្នាំ ២០២១។ ហេតុផលគឺមានច្រើន ប៉ុន្តែបញ្ហាខ្វះខាតឈីបធ្ងន់ធ្ងរអាចជាបញ្ហាមួយដោយសារតែម៉ូដែលនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់អង្គប្រតិបត្តិការ Snapdragon 888 របស់ក្រុមហ៊ុន Qualcomm ។

ជាមួយគ្នានេះដែរ បញ្ហាមួយទៀតគឺខ្វះខាត់បរិមាណថ្ម ដែលទិញពី LGដោយវាអាចជាបញ្ហាដ៏ធំ ខណៈដែលពេលនេះSamsung បានចាប់ផ្តើមផលិតជា“ ផែនការខ” និងខ្នាតតូចជាងមុនដើម្បីផ្គត់ផ្គង់ជាមុនសិន។ គួរជម្រាប់ជូនថា ការរំពឹងទុកដំបូងគឺ Galaxy S21 FE នឹងត្រូវដាក់បង្ហាញនៅក្នុងខែកក្កដាឆ្នាំនេះឬចុងខែសីហាដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុនផលិតនាពេលខាងមុខនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports