Apple ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះអស្ចារ្យ ដោយមានអ្នកគំាទ្ររអតិថិជននិងអ្នកគំទ្រនៅជុំវិញពិភ បែបជាថ្មីៗនេះឈរនៅពីក្រោយក្រុមហ៊ុនSamsung ទៅវិញ។ បើតាមការស្ទង់មតិថ្មីៗនេះ Samsung បានវ៉ាដាច់ក្រុមហ៊ុន Appleជាលើកដំបូងដោយបានក្លាយជាក្រុមហ៊ុនដែលមានអ្នគាំទ្រននិងអ្នកពេញចិត្តច្រើនបំផុត។

ទិន្នន័យនេះគឺត្រូវបានគេធ្វើការស្ទង់មតិពីការពេញចិត្តរបស់អតិថិជនអាមេរិក(American Consumer Satisfaction Index)​ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Michiganន។ នៅក្នុងព័ត៌មានលម្អិតនៃតួលេខដែលបានវិភាគវាត្រូវបានបង្ហាញថាក្រុមហ៊ុនផលិតទូរស័ព្ទណាដែលផ្តល់សារៈសំខាន់ដល់អតិថិជនរបស់ពួកគេ។ គួរកត់សំគាល់ផងដែរថាក្រុមហ៊ុនទូរស័ព្ទធំៗ សាមសុងជាប់ចំណាត់ថ្នាក់លេខ១ ដោយអត្រាអ្នកពេញចិត្ត៨១ ភាគរយ។ ក្រុមហ៊ុនជាច្រើនដូចជា Apple, Google និង Motorola ទទួលបាន៨០ ភាគរយ។

នៅក្នុងរបាយការណ៍នេះ គេឃើញថាអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តទូរស័ព្ទSamsung ច្រើនជាងគេ ដោយក្នុងនោះកំពូលទូរស័ព្ទទាំង៥ រួមមានGalaxy Note 10 Plus, Galaxy S10 Plus និង Galaxy S20 Plus ទទួលបានពិន្ទុពេញចិត្ត ៨៤ ភាគរយ។ ខណៈដែលGalaxy S20 និង Galaxy A20 បានបញ្ចូលក្នុងបញ្ជីជាមួយនឹង ៨៣ ភាគរយ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports