Samsung បានប្រើប្រាស់នូវបច្ចេកវិទ្យាដែលអាចបត់អេក្រង់បានរបស់ខ្លួន បង្កើតទៅឧបករណ៍ប្រភេទថ្មីជាច្រើន។ នៅរដូវរងារឆ្នាំមុន ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧបករណ៍បត់អេក្រង់បាន ដោយសន្យាថានឹងដាក់បង្ហាញឧបករណ៍ថ្មីៗ ដែលនឹងបំពាក់ដោយបច្ចេកវិទ្យាឈានមុខគេនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។

ក្នុងចំណោមគំនិតនៃបង្កើតឧបករណ៍ទាំងអស់នោះ គឺការបង្កើតបន្ទះ OLED ដែលអាចបត់បានទ្វេដង ដោយគេអាចបានប្រើដូចជាស្មាតហ្វូន។ នៅពេលគេលាតអេក្រង់អោយធ ឧបករណ៍នោះមានទំហំអតិបរិមា៧.២ អ៊ីញ ពោលគឺមានអេក្រង់ធំជាងGalaxy Z Flip (៦.៧ អ៊ីញ) និងតូចជាង Galaxy Fold 2 (៧,៦ អ៊ីញ) ។

ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវអេក្រង់ប្រភេទ OLED ដែលមានរាងសំប៉ែតដែលអាចពន្លៀតអេក្រង់ចេញពីចំហៀងផងដែរ។ នេះជាសញ្ញាមួយនៃការច្នៃប្រឌិតថ្មី ប៉ុន្តែគេមានឧបករណ៍ស្រដៀងគ្នានេះរួចទៅហើយជាមួយនឹងអេក្រង់រុញនិងអេក្រង់ដែលអាចរំកិលបានដែលត្រូវបានបង្កាញដោយក្រុមហ៊ុនTCL និង LGកន្លង។ 

ក្រុមហ៊ុន Samsung ក៏បានបង្ហាញបន្ទះអេក្រង់ទំហំ១៧ អ៊ីញដែលអាចបត់បាននៅក្នុងព្រឹត្តិការណ៍នេះ។ ជាមួយនឹងសមាមាត្រ ៤: ៣ នៅពេលដែលលាតអេក្រង់ វាមានទំហំធំជាងអេក្រង់កុំព្យូទ័រThinkPad X1 Fold  របស់ក្រុមហ៊ុន Lenovo ទៅទៀត។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports