ជាធម្មតា អ្នកប្រើប្រាស់iPhone តែងតែប្រើកម្មវិធីSafari សម្រាប់Browser។ ក៏ប៉ុន្តែមានអ្នកប្រើប្រាស់ខ្លះគិតថា Safari មានលក្ខណៈពិសេសតិចពេក ឬក៏ពួកគេមិនបានដឹងពីមុខងារខ្លះៗដែលនៅលើក្នុងកម្មវិធី Safari។ តាមពិតកម្មវិធីSafari របស់Apple ត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យប្រសើរឡើងយ៉ាងខ្លាំង ទាក់ទងនឹងភាពឯកជន និងមុខងារចាំបាច់មួយចំនួនចាប់តាំងពី iOS14។ ដូចច្នេះ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីលក្ខណៈពិសេសឬមុខងាររបស់Safari, យើងនឹងរៀបរាប់លក្ខណៈទំាំងអស់នៅខាងក្រោមនេះ៖
១.បិទផ្ទាំងSafari ទាំងអស់ដោយចុចតែម្តង
- រប្រៀបទី១
បន្ទាប់ពីប្រើSafari អស់មួយរយៈមក ចំនួនផ្ទាំងBrowserគឺ មានកាន់តែច្រើនឡើង ដែលទាមទារអោយយើងបិទម្តងមួយៗ។ តាមពិតយើងមិនចាំបិទទំព័រនីមួយៗម្តងមួយៗនោះទេ នាំតែខាតពេលនោះទេ ដោយយើងគ្រាន់តែចុចលើ៖
Page => Done => Close xx tabs

- របៀបទី២
ចុចលើប៉ូតុង Pageអោយយូរ => Close XX Tabs

- របៀបទី៣
ម្យា៉ងទៀត យើងអាចកំណត់មុខងារអោយSafari, ដើម្បីលុបផ្ទំាងResearch ដោយស្វ័យប្រវត្តិតែម្តង។ ដូចនេះ យើងមិនចាំបាច់ព្រួយបារម្ភអំពីទំព័រច្រើនពេកនៅក្នុងSafariនោះទេ។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចកំណត់នូវពេលវេលា ដែលគេចង់ឱ្យកម្មវិធីSafariបិទផ្ទាំង (Tap) ទំាងនោះដែរ ដោយមានជម្រើសមួយថ្ងៃ មួយសប្តាហ៍ឬមួយខែ។ យើងអាចចូលទៅកាន់៖
Setting => Safari => Close Tabs => Choose Time

២. ត្រលប់ទៅទំព័រមុនឬទំព័របន្ទាប់
ធម្មតានៅពេលដែលយើងកំពុងតែបើកគេហទំព័រណាមួយ តាមរយៈSafari, ហើយយើងចង់ត្រឡប់ទៅទំព័រមុន ឬទំព័របន្ទាប់វិញ។ យើងគ្រាន់តែប្រើប្រាស់មុខងារដែលនៅជ្រុងខាងឆ្វេងនៃSafari, យើងនឹងឃើញមានសញ្ញាព្រួញ២។
១. សញ្ញាព្រួញបែរទៅទៅឆ្វេងសម្រាប់ទៅ “ ទំព័រមុន” (Previous)
២. សញ្ញាព្រួញបែរទៅស្តាំសម្រាប់ទៅ “ទំព័របន្ទាប់” (Next)

៣. ទាញយកផ្ទាំងដែលបានបិទថ្មីៗ
តាមពិតនៅក្នុងកម្មវិធីSafari មានមុខងារមួយដែលចាំជួយដល់អ្នកប្រើប្រាស់ ប្រសិនបើពួកគេបានចុចបិទផ្ទាំងResearchដោយចៃដន្យ ដែលគេអាចទាញយកមកប្រើវិញបាន។ ប៉ុន្តែយើងអាចទាញយកផ្ទំាងទំាងនោះបានត្រឹមតែតែ30 ផ្ទំាងតែប៉ុណ្ណោះ។ ប្រសិនបើយើងបិទផ្ទាំងច្រើនពេក នោះយើងត្រូវរកមើល ឬបើកវាម្តងទៀត។ ជាមួយនឹងការប្រើប្រាស់មុខងារនេះ គេគ្រាន់តែចុចប៊ូតុង៖
Page => ចុចប៊ូតុង “+” អោយបានយូរបន្តិច

៤. Add គេហទំព័រទៅលើអេក្រង់ទូរស័ព្ទ
ប្រសិនបើយើងឧស្សាហ៍ចូលមើលគេហទំព័រណាមួយតាមយៈSafari, យើងក៏អាចបង្កើតគេហទំព័រទំាងនោះជាទម្រង់Shortcut, ដាក់នៅលើអេក្រង់ទូរស័ព្ទតែម្តង។ ម្យ៉ាងទៀត យើងអាចផ្លាស់ប្តូរឈ្មោះបានផងដែរ។ ជាដំបូងយើងចូល៖
Share => Add to Home Screen => Rename => Add

៥.បើកមុខងារ reader mode
ប្រសិនបើយើងឃើញថា គេហទំព័រមួយចំនួនមើលទៅរញ៉េរញ៉ៃ ឬយើងចង់អានរឿងប្រលោមលោក, យើងអាចបើកមុខងារ Reader Mode នេះបាន ដើម្បីធ្វើឱ្យគេហទំព័រនោះមានភាពងាយស្រួលអាន ហើយយើងក៏អាចប្តូរទំហំអក្សរ Front និងពណ៌ផ្ទៃខាងក្រោយបានផងដែរ ដូជាពណ៌ខ្មៅ ពណ៌សជាដើម។ បន្ថែមពីនះ វាក៏អាចសន្សំសំចៃថាមពលថ្មបានថែមទៀតផង។ តែសូមបញ្ជាក់ថា មុខងារនេះអាចប្រើប្រាស់ នៅពេលយើងបើកជាអត្ថបទ ឬសៀវភាវតែប៉ុណ្ណោះ។ យើងចុចលើ៖
Size => Show Reader View => (Size => Font or Backgrounds Color)

៦.ការលាក់ឧបករណ៍Toolbar
ជាទូទៅ នៅពេលដែលយើងកំពុងតែបើកគេហទំព័រណាមួយតាមរយៈSafari, ពេលខ្លះយើងអាចនឹងមានការរំខានដោយToolbar ។ ប្រសិនបើយើងចង់ធ្វើឱ្យអេក្រង់បង្ហាញពត៌មានអោយធំជាងមុន ដើម្បីងាយស្រួលក្នុងការអាននិងមើល, យើងនឹងបង្ហើបអ្នកនូវល្បិចមួយ ដោយគ្រាន់តែស្វែងរក៖
Size => Hide Toolbar

៧. ប្តូរទៅជាទម្រង់ Desktop site
ពេលខ្លះយើងBrowser តាមរយៈទូរស័ព្ទ គឺវាមិនមានលក្ខណៈពេញលេញ ឬមិនលម្អិតនោះទេ។ ហេតុនេះ យើងអាចមើលជាទម្រង់Desktop Site វិញក៏បាន។ ណាមួយវាក៏ជាការប្តូរ ដើម្បីអោយប្លែកភ្នែកផងដែរ។ យើងអាចចុចលើ៖
Size => Request Desktop website

៨. ចាក់វីដេអូYouTube ជាទម្រង់Background Playback
ជាមួយនឹងមុខងានេះ យើងនៅតែអាចចាក់ចម្រៀងក្នុងយូធ្យូបស្តាប់បានដដែល បើទោះបីជាយើងបានបិទScreen ទូរស័ព្ទក៏ដោយ។ ម្យ៉ាងទៀត ការធ្វើដូចនេះ យើងក៏អាចសន្សំសំចៃថ្មបានដែរ។ យើងអាចចូលទៅ៖
Size => Request Desktop Website => Choose Your Songs => Click on Your Song => Swap up to close => Open Shortcut bar => Click to play song

៩.ចុច Paste URL Link
បន្ទាប់ពីCopy URL តាមរយៈiPhoneហើយ ប្រសិនបើយើងចង់BrowserនៅលើSafari, យើងមិនចាំបាច់ចុចpaste ហើយត្រូវSubmit បញ្ជូនទៅកាន់browsing websiteនោះទេ នាំតែខាតពេល។ យើងគ្រាន់តែចូលទៅ៖
Safari => Copy Link => Paste and Go

១០. មុខងារបកប្រែភាសានៅលើ Safari
ចាប់តាំងពីប្រព័ន្ធ iOS14ត្រូវបានធ្វើបច្ចុប្បន្នភាពមក, កម្មវិធីSafari មានមុខងារថ្មីមួយនោះគឺ “Webpage Translation” ដែលអោយអ្នកប្រើប្រាស់ធ្វើការបកប្រែជាភាសារបស់ពួកគេនៅលើគេហទំព័រតែម្តង។ យើងអាចស្វែងរក៖
Size => Translate Website …

១១. ស្វែងរកkeyWords
នៅលើកំព្យូទ័រយើងអាចប្រើ(Ctrl + F )ដើម្បីស្វែងរកKeyword។ សម្រាប់iPhone, យើងនៅតែអាចស្វែងរកKeywords បានផងដែរនៅក្នុងកម្មវិធីSafari នេះ។ ដោយគ្រាន់តែចុចប៊ូតុង ៖
Share => Find on page => “បញ្ចូល Keyword”

១២. ពិនិត្យមើលPrivacy
ក្រុមហ៊ុនApple ត្រូវបានស្គាល់ថា ក្រុមហ៊ុនដែលរក្សានិងការពារឯកភាពរបស់ងអ្នកប្រើប្រាស់បានល្អជាងគេ ដោយថ្មីៗនេះក្រុមហ៊ុនបានបន្ថែមមុខងារ Smart Anti-Tracking។ ដែលនេះមានន័យថា កម្មវិធីតាមដានដែលត្រូវបានរកឃើញនឹងត្រូវបានរារាំងដោយមុខងារមួយនេះភ្លាមៗ។ វានឹងប្រឆាំងនឹងកម្មវិធី ឬគេហទំព័រណាដែលចង់តាមដានអ្នកប្រើប្រាស់ទំាំងអស់។ យើងអាចចូលពិនិត្យមើលPrivacyរបស់យើង ដោយគ្រាន់តែចុចលើ ៖
Size=> Privacy Report

១៣. Clear Browsing History
ប្រសិនបើជាយើងចង់លុបប្រវត្តិBrowser (Safari browsing history) ឬទិន្នន័យគេហទំព័រដែលយើងបានស្វែងរកនៅSafari, យើងអាចចូលទៅកាន់៖
Setting=> Safari => Clear History and Website Data

គន្លឹះខ្លីៗដែលបានរៀបរាប់ខាងលើនេះគឺជាការបង្ហាញផ្លូវ និងតិចនិចមួយចំនួន សម្រាប់អោយប្រិយមិត្តអ្នកអាន មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីSafari នៅលើiPhone និង iPad។ ទោះបីជាណា បន្ទាប់ពីបានដឹងពីល្បិច ក៏ដូចជាស្នៀតទាំង១៣នេះហើយ សង្ឃឹមថាប្រិយមិត្តអ្នកអាននឹងអាចទាញប្រយោជន៍មកប្រើប្រាស់ពីមុខងារទំាងនេះ។ សូមអរគុណ
Source: www.businessweekly.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube