រុស្ស៊ី​ផ្អាក​កិច្ចសហប្រតិបត្តិការអវកាសជាមួយអឺរ៉ុប!
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា ខ្លួននឹងផ្អាកការបាញ់បង្ហោះរ៉ុក្កែត Soyuz ជាបណ្ដោះអាសន្ននៅដែនដី French Guiana ដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់ Space.com ។

Written by Heaur

02/28/2022

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា ខ្លួននឹងផ្អាកការបាញ់បង្ហោះរ៉ុក្កែត Soyuz ជាបណ្ដោះអាសន្ននៅដែនដី French Guiana ដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់ Space.com ។

ទីភ្នាក់អវកាស​ Roscosmos បានសម្រេចក្នុងការផ្អាកកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុបក្នុងការរៀបចំការបាញ់បង្ហោះយានអវកាសពី តំបន់Kourou ហើយ ភ្នាក់អរកាសនេះក៏បាននិយាយថា ខ្លួនកំពុងធ្វើការលើផែនការដកបុគ្គលិករបស់ខ្លួនទាំង ៨៧ នាក់ចេញពីមជ្ឈមណ្ឌលអវកាស Guiana ក្នុងទីក្រុង Kourouនេះផងដែរ ដែលនេះជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

លោក Thierry Breton ស្នងការអឺរ៉ុបទទួលបន្ទុកអវកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមបញ្ជាក់ថាការសម្រេចចិត្តនេះមិនមានផលវិបាកលើការបន្ត និងគុណភាពនៃសេវាកម្ម Galileo និង Copernicus”។ “ការ​សម្រេច​ចិត្ត​នេះ​ក៏​មិន​ធ្វើ​ឱ្យ​ការ​បន្ត​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ប្រឈម​នឹង​ហានិភ័យ​ដែរ”។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …