រុស្ស៊ីនិយាយថា ខ្លួននឹងបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនៅលើស្ថានីយអវកាសអន្តរជាតិ រហូតដល់ទណ្ឌកម្មដែលដាក់លើប្រទេសរុស្សុីត្រូវបានដកចេញ។ លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសនៅក្នុងបណ្តាញ Twitter ថា “ការស្តារទំនាក់ទំនងធម្មតារវាងដៃគូ” នៅលើ ISS និងគម្រោងផ្សេងទៀតគឺអាចធ្វើទៅបានតែជាមួយ “ការដកទណ្ឌកម្មខុសច្បាប់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ” ។

លោក Rogozin បាននិយាយថាគាត់បានសរសេរជាលាយលក្ខណ៍អក្សរទៅ NASA ទីភ្នាក់ងារអវកាសអឺរ៉ុប ក៏ដូចជាទីភ្នាក់ងារអវកាសកាណាដា។ ទីភ្នាក់ងារអវកាសNasa បានឆ្លើយតបនឹងសំបុត្រដែលចុះហត្ថលេខាដោយអ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានសរសេរថា “សហរដ្ឋអាមេរិកបន្តគាំទ្រកិច្ចសហប្រតិបត្តិការអវកាសរបស់រដ្ឋាភិបាលអន្តរជាតិ ជាពិសេសសកម្មភាពទាំងនោះដែលទាក់ទងនឹងប្រតិបត្តិការ ISS ជាមួយប្រទេសរុស្ស៊ី កាណាដា អឺរ៉ុប និងប្រទេសជប៉ុន” ។ “វិធានការត្រួតពិនិត្យការនាំចេញថ្មី និងដែលមានស្រាប់របស់សហរដ្ឋអាមេរិក បន្តអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពជាបន្តរបស់ ISS”។
Source: www.theverge.com