ទូរស័ព្ទ Asus Gamer ជំនាន់បន្ទាប់អាចនឹងបំពាក់ធ្វើអេក្រង់ Dual Screens
ឆ្នាំនេះក្រុមហ៊ុនក៏បានត្រៀមខ្លួនជាស្រេចដើម្បីចេញទូរស័ព្ទជំនាន់បន្ទាប់របស់ខ្លួនគឺ ROG Phone 5 នាពេលខាងមុខនេះ

Written by Dorn Visal

01/20/2021

Asus ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី និងមានគុណភាពព្រមទាំងតម្លៃថ្លៃ ហើយក្រុមហ៊ុននេះក៏បានផលិតទូរស័ព្ទលេងហ្គេមចាប់ពីឆ្នាំ 2019 គឺ ROG Phone 2 ហើយឆ្នាំនេះក្រុមហ៊ុនក៏បានត្រៀមខ្លួនជាស្រេចដើម្បីចេញទូរស័ព្ទជំនាន់បន្ទាប់របស់ខ្លួនគឺ ROG Phone 5 នាពេលខាងមុខនេះ។

ជាការពិតគំនិតនៃអេក្រង់នៅផ្នែកខាងក្រោយនៃទូរស័ព្ទនេះគឺមានលក្ខណប្លែកពីគេ ប៉ុន្តែដោយសារតែស្រឡាយទូរស័ព្ទនេះផ្តោតលើអ្នកលេងហ្គេមដូច្នេះ Asus បានបន្ថែមភ្លើងRGB, រន្ធខ្យល់បន្ថយកម្តៅជាច្រើន និងរន្ធ USB-C ។


លើសពីនេះក្រៅពីការបន្ថែមអេក្រង់ gimmicky ទី ២  កម្មវិធីសម្រាប់ទូរស័ព្ទ ROG Phone 5 ដែលចេញដោយក្រុមហ៊ុន Asus បង្ហាញនូវឧបករណ៍គួរឱ្យចាប់អារម្មណ៍ដែលមានការរចនាស្ទើរតែមិនគួរឱ្យជឿ និងមានពាក្យចចាមអារ៉ាមថាវានឹងបំពាក់ថាមពលថ្ម ៦០០០ mAh, សាកថ្មលឿន ៦៥ វ៉ាត់និងអេក្រង់ 144Hz ។ 

ហើយក្រុមហ៊ុន Asus នឹងដាក់ដំណើរការទូរស័ព្ទលេងហ្គេម ROG Phone 5 ថ្មីនេះនៅដើមត្រីមាសទី ១ ឆ្នាំ ២០២១ នេះ។

ប្រភព៖ gizmodo
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …