ប្រាកដណាស់ វីដេអូហ្គេម Rocket League ត្រូវបានបាត់មុខអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ ប៉ុន្តែឥឡូវនេះ វាបានលេចមុខសារជាថ្មី ជាមួយរដូវការទី២នេះ។ Rocket League រដូវកាលទី ២ នឹងចាក់ផ្សាយផ្ទាល់នៅថ្ងៃទី ៩ ខែធ្នូ ដោយបន្ថែមសង្វៀនថ្មី (Rocket Pass)និងមានជម្រើសប្តូរតាមចំណង់ចំណូលចិត្តអ្នកលេង ហើយវា៏ភ្ជាប់មកជាមួយតន្រ្តី Kaskade ផងដែរ។

ចំពោះ Rocket Pass, គេបានរួមបញ្ចូលទាំងតន្រ្តី តួអង្គនិងរថយន្តសេ៊រីថ្មីប្រភេទ R3MX បូកជាមួយនឹងកង់ប្រភេទថ្មីផងដែរ។ លើសពីនេះ សង្វៀនថ្មីនេះគឺត្រូវបានគេរចនាឡើងជាមួយនឹងឆាកតន្ត្រីបែប Disco (EDM)និងភ្ជាប់ដោយភ្លឺពណ៌ពេញសង្វៀនតែម្តង ដែលយើងមកទៅដូចជាការលេងហ្គេមក្នុងក្លិបអញ្ចឹងដែរ។ រដូវកាលថ្មីនេះនឹងទាញយកមុខងារ Rocket Labs ទៅជាមុខងារ Casual Limited Time Mode Playlist វិញ និងបន្ថែមរង្វាន់ទៅលើការប្រកួតថ្មីៗផងដែរ។
រដូវកាលទី ២ ចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយនេះហើយ។ យ៉ាងណាមិញ វាពិតជារឿងគួរភ្ញាក់ផ្អើល ដែលវីដេអូហ្គេម Rocket League នេះបានបាត់មុខជាង៥ឆ្នាំមកហើយ បានត្រលប់មកវិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពដ៏គួរទាក់ទាញ និងប្លែកភ្នែកនៅរដូវកាលទី២នេះ។
Source: www.engadget.com