រដូវកាលទី ៣ នៃ Rocket League ចាប់ផ្តើមនៅថ្ងៃទី ៧ ខែមេសានេះហើយ។ ម្យ៉ាងនៅវគ្គនេះផងដែរ  ក្រុមហ៊ុនPsyonix កំពុងនាំយកនូវម៉ូតូប្រណាំងដ៏ធំបំផុតមួយសម្រាប់វគ្គថ្មីនេះដែរ។ ខណៈដែលរថយន្ត NASCAR និង Formula 1 នឹងមកដល់កម្មវិធីហ្គេម car soccer title នៅខែឧសភា។ អ្នកអភិវឌ្ឍន៍និយាយថា ខ្លួនកំពុងតែបង្កើតនូវតួអង្គលកមួយទៀត នោះ“speed demon” ដើម្បីប្រកួតប្រជែងជាមួយរថយន្តទាំងនោះ។ Tyranno នឹងអាចរកបានតាមរយៈកម្មវិធី Rocket Pass រដូវកាលទី ៣ ។

ដោយរក្សានូវខ្លឹមសារនៃការប្រកួតប្រជែងនេះ Psyonix បានរៀបចំរចនាសម្ពន័្ធ DFH នៅលើទីលានដើម្បីបន្ថែមនូវផ្លាកទីតាុមដាន(Track)និងផ្លេកបន្ទោរ ដែលអ្នកលេងអាចឃើញនៅលើតារាងជើងឯកកាលពីថ្ងៃអាទិត្យ។ សង្វៀន DFH Stadium (Circuit) នឹងមាននៅក្នុងបញ្ជីចាក់ធម្មតា​និងការប្រកួតប្រជែងរួមជាមួយហ្គេមឯកជននិងការលេងសេរី។

រថយន្តម៉ូឌែល NASCAR និង F1 គឺជាប្រភេទរថយន្ត​ចុងក្រោយបង្អស់ ដែលត្រូវបានក្រុមហ៊ុនបន្ថែមនៅក្នុងកម្មវិធីហ្គេម  Rocket League crossovers ។ ហ្គេមនេះបានផ្តល់ជូន Ecto-1 ពី Ghostbusters និង Back to the Future របស់ DeLorean នាពេលកន្លងមករួមជាមួយរថយន្តល្បីៗជាច្រើន។ វាក៏មានប្រភេទ Crossovers ជាមួយ Stranger Things និង Fortnite ផងដែរ។

Source: www.engadget.com


CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube