កម្មវិធីប្រកួតជើងឯកនៃពានរង្វាន់បាល់ទាត់ជាតិប្រចាំឆ្នាំ Super Bowl កំពុងខិតជិតមកដល់ ហើយអ្នកអភិវឌ្ឍន៍កម្មវិធី Rocket League គឺ Psyonix បានសំរេចចិត្តនាំយកហ្គេមផ្ទាល់ខ្លួនធំៗ ទៅប្រកួតហ្គេមបាល់ទាត់ឡាន car soccer game នៅថ្ងៃទី ២ ខែកុម្ភះ។ អ្នកលេងRocket League អាចសាកល្បងរបៀបលេងហ្គេមថ្មីមួយដែលមានឈ្មោះថា Gridiron។ ព្រឹត្តិការណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈហើយរួមបញ្ចូលទាំងព្រឹត្តិការណ៍នៃការប្រកួត និងកញ្ចប់អ្នកគាំទ្រ NFL ផងដែរ។
Gridiron ប្រែវាលបាល់ទាត់ទៅជាទីលានបាល់ទាត់ដ៏ធំសំបើប ហើយវាជាការប្រកួតបួនទល់នឹងបួនជាមួយនឹងកីឡាបាល់ទាត់អាមេរិកពិតប្រាកដនៅលើទីលាន។ ការទាត់បាល់នេះជំនួសពីមនុស្សដោយទាត់ដោយដោយរបស់អ្នកដោយប៉ះបាល់ដោយដំបូលឡាន។ ហើយអ្នកដែលប៉ះបាល់នឹងក្លាយជាអ្នកបញ្ជា និងមានសិទ្ធបញ្ជូនទៅអោយនណាម្នាក់នៅក្នុងក្រុម ដើម្បីជៀសវាងការដណ្តើមបាល់ពីគូប្រកួត។
អ្នកក៏អាចបណ្តើរបាល់ដោយការរត់ ប៉ុន្តែបើអ្នកលោតចំនួនពីរដងនោះមានន័យថាអ្នកទម្លាក់របាលចុះពីលើឡាន។ វាស្តាប់ទៅដូចជាពេលវេលាល្អសម្រាប់អ្នកទាំងអស់គ្នាដែលនៅទីនោះ។ Rocket League បានបើកលេងដោយសេរីនៅរដូវក្តៅឆ្នាំ ២០២០ ហើយអាចរកបាននៅលើ consoles នានានិង Epic Games Store ។ ចំពោះព័ត៌មានលំអិតស្តីពីព្រឹត្តិការណ៍នេះអាចចូលទៅកាន់គេហទំព័ររបស់ Psyonix ។
ប្រភព៖ polygon
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia