Riot ដាក់ពាក្យប្ដឹងប្រឆាំងនឹង Moonton ពីបទចម្លង League of Legends: Wild Rift
នៅក្នុងបណ្តឹងដែលបានដាក់កាលពីថ្ងៃចន្ទនៅតុលាការស្រុកអាមេរិកក្នុងសង្កាត់កណ្តាល (Central District) នៃរដ្ឋកាលីហ្វ័រញ៉ា។

Written by Vichea

05/11/2022

Riot Games បានដាក់ពាក្យបណ្តឹងថ្មីមួយប្រឆាំងនឹង Moonton Technology ដោយចោទប្រកាន់ថាអ្នកអភិវឌ្ឍន៍ចិនបានចម្លង League of Legends: Wild Rift ម្តងហើយម្តងទៀតសម្រាប់ Mobile Legends: Bang Bang របស់ខ្លួន។

នៅក្នុងបណ្តឹងដែលបានដាក់កាលពីថ្ងៃចន្ទនៅតុលាការស្រុកអាមេរិកក្នុងសង្កាត់កណ្តាល (Central District) នៃរដ្ឋកាលីហ្វ័រញ៉ា។ Reuters លើកឡើងថា Riot បាននិយាយថា “យុទ្ធសាស្រ្តរបស់ Moonton គឺការចម្លងដោយឥតលាក់លៀម” ។

Artwork of the purple monster Gloo, from Mobile Legends: Bang Bang, chasing a human character

អ្នកអភិវឌ្ឍន៍ LoL កំពុងស្វែងរកវិធីសាស្ដ្រដើម្បីបញ្ឈប់ Moonton ពីការបន្តយុទ្ធនាការចំលងដោយចេតនា និងម្ដងហើយម្ដងទៀត លើសិទ្ធិដ៏មានតម្លៃរបស់ Riot នៅក្នុងហ្គេមវីដេអូចល័ត League of Legends: Wild Rift ។

គួរបញ្ជក់ដែរថាពាក្យបណ្ដឹងលើកនេះគឺឆ្ងាយពីបណ្ដឹងលើកមុនយូរដែរហើយ។ ដោយកាលពីឆ្នាំ 2017 កន្លងទៅ Riot ធ្លាប់បានប្ដឹង Moonton ម្ដងហើយលើចំណងជើងពីមុន Magic Rush: Heroes និង Mobile Legends: 5v5 MOBA របស់ Moonton។ ហើយក្រុមហ៊ុន Tencent Holdings ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលជាក្រុមហ៊ុនមេរបស់ Riot Games បានឈានជើងចូល និងឈ្នះការវិនិច្ឆ័យដែលតម្រូវឲ្យ Moonton បង់សងទៅ Riot ដែលមានតម្លៃ 2.9 លានដុល្លារ ។

LoL Developer Riot Games Files Lawsuit vs. Mobile Legends For Copyright  Infringement | PinoyTechSaga

ពាក្យបណ្តឹងថ្មីៗនេះបានអះអាងថា ប៉ុន្មានឆ្នាំមកនេះ នៅពេលដែល Riot បានធ្វើបច្ចុប្បន្នភាពវីដេអូហ្គេមរបស់ខ្លួន Moonton នឹងចម្លងវា ។ នៅពេលដែល Riot ធ្វើបច្ចុប្បន្នភាពសម្ភារៈផ្សព្វផ្សាយហ្គេម Moonton បានចម្លងពួកគេ។ ហើយនៅពេលដែល Riot ចេញឈុតខ្លីៗថ្មី Moonton ក៏បានចម្លងវា។ នេះជាបញ្ហាសំខាន់សម្រាប់ Riot ។

កាលពីដើមឆ្នាំនេះ Riot Games បានប្តឹងក្រុមអ្នកអភិវឌ្ឍន៍វៀតណាម Imba Technology ដោយចោទប្រកាន់ពីបទចម្លង League of Legends ទៅក្នុងហ្គេម I Am Hero: AFK Tactical Teamfight របស់គេ។

ខាងក្រោមនេះជាឯកសារដែល Riot ប្ដឹងទៅ Moonton:

ប្រភព៖ Polygon, GamesIndustry

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …