RedmiBook Pro 2022 Ryzen edition បានបង្ហាញជាមួយនឹងបន្ទះឈីប 6000H
Ryzen 6600H គឺជាបន្ទះឈីបដែលមាន 6-core/12-thread processor (6nm TSMC) ដែលមានភ្ជាប់មកជាមួយ GPU AMD 660M (6 compute units) និង 45W TDP ។

Written by Vichea

05/26/2022

Xiaomi បានដំឡើងកំរិតកុំព្យូទ័រយួរដៃ RedmiBook Pro 15 ទៅប្រើបន្ទះឈីប Intel ជំនាន់ទី 12 វិញកាលពីខែមីនាកន្លងទៅ ឥឡូវ Xiaomi ក៏នាំយក RedmiBook Pro 15 កំណែ Ryzen មកជូនអតិថិជនរបស់ខ្លួនម្ដង ដោយ Pro 15 ត្រូវបានបំពាក់បន្ទះឈីប Ryzen ស៊េរីកំពូល។ ការជ្រើសរើសគឺដូចគ្នានឹងឆ្នាំមុនដែលមានតែមួយជំនាន់ប៉ុន្នោះ សម្រាប់ម៉ូដែលដំបូង(Base)ភ្ជាប់មកជាមួយ Ryzen 6600H ប៉ុន្តែអ្នកក៏អាចជ្រើសរើស 6800H ផងដែរ។ ហើយអ្នកអាចទទួលបាន Nvidia GPU ប្រសិនបើអ្នកចង់បាន។ សម្រាប់ម៉ូដែល 14″ ក៏ត្រូវបានអាប់ដេតផងដែរ ដោយប្រើ processors ដូចគ្នាទៅនឹងម៉ូដែល 15″ តែមិនមានជម្រើស GPU នោះទេ។

RedmiBook Pro 15 2022 Ryzen Edition

Ryzen 6600H គឺជាបន្ទះឈីបដែលមាន 6-core/12-thread processor (6nm TSMC) ដែលមានភ្ជាប់មកជាមួយ GPU AMD 660M (6 compute units) និង 45W TDP ។ GPU ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម RDNA 2 ដែលមានន័យថាដំណើរការរបស់វាគួរឱ្យកត់សម្គាល់ពោលគឺខ្ពស់ជាង Vega GPUs នៃជំនាន់ Ryzen មុនទៀត។

សម្រាប់ Ryzen 6800H បង្កើនចំនួនស្នូលដល់ 8-cores/16-threads និងបង្កើនទ្វេដងនៃអង្គគណនា GPU ដល់ 12 (680M) ហើយវាក៏បង្កើនល្បឿននាឡិកា (clock speed) របស់វាពី 1.9GHz ទៅ 2.2GHz ដែរ ។ វាក៏មាន 45W TDP ដូច 6600H ផងដែរ។ អ្នកអាចជ្រើសរើសបន្ទះឈីបណាមួយក៏បាន ដោយវានៅតែរក្សាកង្ហារត្រជាក់ពីរដូចគ្នាដដែល។

Xiaomi មកជាមួយ LPDDR5 (6,400MHz) ដោយមានជម្រើស RAM តែមួយគត់គឺ 16GB ។ សម្រាប់ទំហំផ្ទុក អ្នកទទួលបាន 512GB PCIe 4.0 SSD ហើយក៏គ្មានជម្រើសផ្សេងទៀតដែរ។

រឿងតែមួយដែលអ្នកអាចជ្រើសរើសបាននោះគឺថាតើអ្នកចង់បាន GPU បន្ថែមឬអត់។ នៅលើការផ្តល់ជូននោះគឺ Nvidia GeForce RTX 2050 ដែលដូចគ្នាទៅនឹងកំណែ Intel នៃកុំព្យូទ័រយួរដៃនេះផងដែរ។ វាភ្ជាប់មកជាមួយ 4GB នៃ GDDR6 VRAM ។

បើនិយាយលើអេក្រង់ វាភ្ជាប់មកជាមួយបន្ទះបង្ហាញទំហំ 15.6 អ៊ីង ដែលមានកម្រិតភាពច្បាស់ 3,200 x 2,000px។ វាមានអត្រាធ្វើឱ្យស្រស់ (Refresh Rate) 90Hz បន្ថែមជាមួយ 100% sRGB គ្របដណ្តប់ជាមួយនឹងការក្រិតតាមខ្នាតល្អឥតខ្ចោះ (deltaE < 1.5) ។ វាមានកម្រិតពន្លឺ 400 nits និងមានមុខងារបន្ថយពន្លឺ DC បូករួមទាំងឧបករណ៍ចាប់សញ្ញាពន្លឺដើម្បីកែតម្រូវពន្លឺដោយស្វ័យប្រវត្តិ។

តួ​របស់កុំព្យូទ័រនេះគឺជា​អាលុយ​មីញ៉ូមអាលយ (aluminum alloy) ​​ដែលវា​មាន​ទំហំ 14.9 មីលីម៉ែត្រ។ នៅខាងក្នុងមានថ្ម 72Wh ដែលអាចប្រើប្រាស់បានរហូតដល់ 14 ម៉ោងសម្រាប់ការប្រើប្រាស់ធម្មតា។

សម្រាប់រន្ធដំណរភ្ជាប់រួមមានរន្ធ Thunderbolt 4, USB-C (3.2 Gen 2) និង USB-A (3.2 Gen 1) ក៏ដូចជារន្ធ HDMI 2.0 និងរន្ធដោតកាសផងដែរ។ វាមានភ្ជាប់មកជាមួយ Wi-Fi 6 (ax) ។ Laptop នេះក៏មានភ្ជាប់មកជាមួយរន្ធសម្រាប់ដោយកាតអេសឌី (UHS-II) បន្ថែមពីនេះក្តារចុចរបស់វាក៏មានពន្លឺចេញពីក្រោមផងដែរ។

RedmiBook Pro 15 2022 Ryzen edition ចាប់ផ្តើមជាមួយតំលៃ CNY 5,500 ឬស្មើនឹង ($820/€770/₹64,000) សម្រាប់បន្ទះឈីប 6600H, RAM 16GB និងអង្គផ្ទុកទិន្នន័យ 512GB។ វាអាចរកមានសម្រាប់ការ Pre-order នៅក្នុងប្រទេសចិននៅលើគេហទំព័រ mi.com សម្រាប់ការលក់វិញនឹងចាប់ផ្តើមនៅថ្ងៃទី 31 ខែឧសភា (ថ្ងៃអង្គារ) ។ សូមចំណាំថា ប្រសិនបើអ្នកបញ្ជាទិញជាមុនឥឡូវនេះដោយបង់ប្រាក់កក់100 CNY នោះ Xiaomi នឹងបញ្ជុះតម្លៃ CNY 900 ដែលមានន័យថាម៉ូដែលមូលដ្ឋាន (Base) ចាប់ផ្តើមពី CNY 4,700 ឬស្មើនឹង ($700/€660/₹54,500)។

សម្រាប់បន្ទះឈីប 6800H មានតំលៃ CNY 6,100 (ដូចដែលបានរៀបរាប់ខាងលើ គឺមិនមានជម្រើសសម្រាប់ RAM និង storage នោះទេ)។ មានការកំណត់ពីរ មួយសម្រាប់ Laptop ដែលភ្ជាប់មកជាមួយ RTX 2050  រួមនឹងបន្ទះឈីប 6600H មានតំលៃ CNY 6,700 និងមួយទៀតដែលមានបន្ទះឈីប 6800H គឺមានតំលៃ CNY 7,300។

RedmiBook Pro 14 2022 Ryzen Edition

កុំព្យូទ័រ​យួរ​ដៃ​តូច​​នេះ​ក៏​​មក​ជាមួយ Ryzen 6600H ឬ 6800H ជាមួយ RAM 16GB និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB (LPDDR5 6,400Mhz និង PCIe 4.0) ផងដែរ។ ប៉ុន្តែវាមិនមានជម្រើសសម្រាប់ GPU បន្ថែមទេ ដូច្នេះអ្វីដែលអ្នកទទួលបាននោះគឺក្រាហ្វិក RNDA 2 on-board ។ ម៉ូដែលនេះភ្ជាប់មកជាមួយថាមពលថ្ម 56WHr ដែលគេសន្យាថានឹងប្រើសម្រាប់ការងារធម្មតាបានរហូតដល់ 10 ម៉ោង។

អេក្រង់មានទំហំ 14 អ៊ីង និងរក្សាបាននូវស្តង់ដារគុណភាព 100% sRGB, deltaE < 1.5 និងមានមុខងារបន្ថយពន្លឺ DC គ្នានឹង RedmiBook Pro 15 ​ដែរ ។ ប្រសិនបើអ្នកមិនចូលចិត្តពន្លឺដោយស្វ័យប្រវត្តិ អ្នកអាចបិទបើកវាដោយប្រើ Fn+S។ គុណភាពបង្ហាញធ្លាក់ចុះមកត្រឹម 2.5K ប៉ុន្តែ Refresh Rate កើនឡើងដល់ 120Hz ។

RedmiBook Pro 14 2022 Ryzen Edition ក៏មានសម្រាប់ការបញ្ជាទិញជាមុននៅក្នុងប្រទេសចិនឥឡូវនេះផងដែរ។ កំណែ Ryzen 6600H មានតម្លៃ CNY 5,300 ($790/€740/₹61,500)។ សម្រាប់ 6800H គឺ 5,900 CNY ។ ដូចគ្នាទៅនឹង Pro 15 ប្រសិនបើអ្នកកក់មុន CNY 100 អ្នកនឹងទទួលបានការបញ្ចុះតម្លៃ CNY 900 ដូច្នេះសម្រាប់ RedmiBook Pro 14 Base Version គឺមានតំលៃ CNY 4,500 ($670/€630/₹52,100) ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …