នាឡិកាឆ្លាតវៃម៉ាក Redmi ដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi ត្រូវបានបង្ហាញខ្លួនជាផ្លូវការ
នៅទីបំផុតយើងបានឃើញពីផលិតផលនាឡិកាដៃ Redmi ដំបូងគេរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការកន្លងមកនេះ ដោយមានតម្លៃ ២៩៩ យ័ន ប្រមាណជាង 45$។ នាឡិកាវៃឆ្លាតនេះនៅត្រូវបានលក់ក្នុងប្រទេសចិននៅថ្ងៃទី ១ ខែធ្នូខាងមុខនេះ។ នាឡិកាវៃឆ្លាត Redmi នេះមានអេក្រង់រាងចតុកោណកែងទំហំ ១,៤ អ៊ីញ ហើយអេក្រង់ត្រូវបានគ្របដោយកញ្ចក់កោង។ គេផ្តល់ជម្រើសពណ៌ខ្មៅ សនិងខៀវ។ សម្រាប់ខ្សែរនាឡិកា  វាមានជម្រើសដល់ទៅ៥ពណ៌ ពណ៌ខ្មៅ ស ខៀវ បៃតងនិងពណ៌ផ្កាឈូក។ លើសពីនេះ នាឡិកានេះមានប៊ូតុងតែមួយស្ថិតនៅលើគែមនៃនាឡិកា ហើយរាល់ការគ្រប់គ្រងផ្សេងទៀតត្រូវបានអនុវត្តនៅលើអេក្រង់ផ្ទាល់តែម្តង។ កម្មវិធី Mi Fit នៅលើស្មាតហ្វូនក៏អាចត្រូវបានប្រើនៅនាឡិការឆ្លាតវៃនេះផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរបស់ Redmi Watch នេះ រួមមាន NFC, Bluetooth 5.0, សមត្ថភាពវាស់ចង្វាក់បេះដូង, ធន់នឹងទឹករហូតដល់ជម្រៅ ៥០ ម៉ែត្រ។ ក្រុមហ៊ុន Xiaomi បញ្ជាក់ថានាឡិកាវៃឆ្លាតមានអាយុកាលថ្មរហូតដល់ ៧ ថ្ងៃ។ តែវាកើនឡើងដល់ 12 ថ្ងៃ ប្រសិនបើគេប្រើប្រាស់ power saving mode សម្រាប់ការសន្សំថាមពល ។   Source: www.gsmarena.com

Written by Heaur

11/30/2020

នៅទីបំផុតយើងបានឃើញពីផលិតផលនាឡិកាដៃ Redmi ដំបូងគេរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការកន្លងមកនេះ ដោយមានតម្លៃ ២៩៩ យ័ន ប្រមាណជាង 45$។ នាឡិកាវៃឆ្លាតនេះនៅត្រូវបានលក់ក្នុងប្រទេសចិននៅថ្ងៃទី ១ ខែធ្នូខាងមុខនេះ។

នាឡិកាវៃឆ្លាត Redmi នេះមានអេក្រង់រាងចតុកោណកែងទំហំ ១,៤ អ៊ីញ ហើយអេក្រង់ត្រូវបានគ្របដោយកញ្ចក់កោង។ គេផ្តល់ជម្រើសពណ៌ខ្មៅ សនិងខៀវ។ សម្រាប់ខ្សែរនាឡិកា  វាមានជម្រើសដល់ទៅ៥ពណ៌ ពណ៌ខ្មៅ ស ខៀវ បៃតងនិងពណ៌ផ្កាឈូក។ លើសពីនេះ នាឡិកានេះមានប៊ូតុងតែមួយស្ថិតនៅលើគែមនៃនាឡិកា ហើយរាល់ការគ្រប់គ្រងផ្សេងទៀតត្រូវបានអនុវត្តនៅលើអេក្រង់ផ្ទាល់តែម្តង។ កម្មវិធី Mi Fit នៅលើស្មាតហ្វូនក៏អាចត្រូវបានប្រើនៅនាឡិការឆ្លាតវៃនេះផងដែរ។

លក្ខណៈពិសេសផ្សេងទៀតរបស់ Redmi Watch នេះ រួមមាន NFC, Bluetooth 5.0, សមត្ថភាពវាស់ចង្វាក់បេះដូង, ធន់នឹងទឹករហូតដល់ជម្រៅ ៥០ ម៉ែត្រ។ ក្រុមហ៊ុន Xiaomi បញ្ជាក់ថានាឡិកាវៃឆ្លាតមានអាយុកាលថ្មរហូតដល់ ៧ ថ្ងៃ។ តែវាកើនឡើងដល់ 12 ថ្ងៃ ប្រសិនបើគេប្រើប្រាស់ power saving mode សម្រាប់ការសន្សំថាមពល ។  

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …