ស៊េរី Redmi Note 9 នឹងមកដល់ប្រទេសចិននៅថ្ងៃទី ២៦ ខែវិច្ឆិកានេះ
ស្មាតហ្វូន Note 9 របស់ក្រុមហ៊ុន Redmi នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដោយក្រុមហ៊ុននឹង រៀបចំព្រឹត្តិការណ៍មួយសម្រាប់ថ្ងៃទី ២៦ ខែវិច្ឆិកានេះ​ ជាពេលដែលក្រុមហ៊ុននឹងនាំយកត្រកូល Note 9 ទៅកាន់ប្រទេសចិន។ Redmi មិនបានបង្ហើបពីឈ្មោះរបស់ស្មាតហ្វូន Note 9 ដែលនឹងមកដល់ប្រទេសចិននៅសប្តាហ៍ក្រោយនោះទេ។​ ប៉ុន្តែការប្រកាសនៅលើ Weibo របស់ខ្លួនបានបង្ហាញថាគេកំពុងពិនិត្យមើលស្មាតហ្វូនចំនួន ៣ ​ម៉ូឌែល។ ស្មាតហ្វូននេះអាចនឹងមានកាមេរ៉ាចំនួន ៤ នៅផ្នែកខាងក្រោយ មានរាងជារង្វង់ ព្រមទាំងមានរន្ធដោតស៊ីមកាតនៅលើស៊ុមខាងឆ្វេង ហើយមានប៊ូតុងសំលេង និងប៊ូតុងថាមពលនៅខាងស្តាំ ដោយភ្ជាប់មកជាមួយកន្លែងស្កេនក្រយៅដៃបង្កប់ខាងក្រោម។ លក្ខណៈពិសេសរបស់ស្មាតហ្វូនទាំងនេះមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេប៉ុន្តែ Note 9 5G​នេះ ត្រូវបានគេរំពឹងថានឹងមាន Dimense 800U SoC ហើយវានឹងអាចភ្ជាប់នមកជាមួយនូវបន្ទះឈីប Snapdragon 750G, អេក្រង់ 120Hz និងកាមេរ៉ាទំហំ 108MP ។ Source: www.gsmarena.com

Written by Heaur

11/23/2020

ស្មាតហ្វូន Note 9 របស់ក្រុមហ៊ុន Redmi នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដោយក្រុមហ៊ុននឹង រៀបចំព្រឹត្តិការណ៍មួយសម្រាប់ថ្ងៃទី ២៦ ខែវិច្ឆិកានេះ​ ជាពេលដែលក្រុមហ៊ុននឹងនាំយកត្រកូល Note 9 ទៅកាន់ប្រទេសចិន។

Redmi មិនបានបង្ហើបពីឈ្មោះរបស់ស្មាតហ្វូន Note 9 ដែលនឹងមកដល់ប្រទេសចិននៅសប្តាហ៍ក្រោយនោះទេ។​ ប៉ុន្តែការប្រកាសនៅលើ Weibo របស់ខ្លួនបានបង្ហាញថាគេកំពុងពិនិត្យមើលស្មាតហ្វូនចំនួន ៣ ​ម៉ូឌែល។ ស្មាតហ្វូននេះអាចនឹងមានកាមេរ៉ាចំនួន ៤ នៅផ្នែកខាងក្រោយ មានរាងជារង្វង់ ព្រមទាំងមានរន្ធដោតស៊ីមកាតនៅលើស៊ុមខាងឆ្វេង ហើយមានប៊ូតុងសំលេង និងប៊ូតុងថាមពលនៅខាងស្តាំ ដោយភ្ជាប់មកជាមួយកន្លែងស្កេនក្រយៅដៃបង្កប់ខាងក្រោម។

លក្ខណៈពិសេសរបស់ស្មាតហ្វូនទាំងនេះមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេប៉ុន្តែ Note 9 5G​នេះ ត្រូវបានគេរំពឹងថានឹងមាន Dimense 800U SoC ហើយវានឹងអាចភ្ជាប់នមកជាមួយនូវបន្ទះឈីប Snapdragon 750G, អេក្រង់ 120Hz និងកាមេរ៉ាទំហំ 108MP ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …