ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុន Xiaomi បានបង្កើតបុតសម្ព័ន្ធមួយឈ្មោះ Redmi ដែលកំពុងមានការទាក់ទាញជាខ្លាំងនៅលើទីផ្សារ។ ក្រុមហ៊ុន OEM របស់ចិនបានប្តេជ្ញាថានឹងបំពេញតម្រូវការស្មាតហ្វូនផងដែរ។ ខណៈពេលដែលមានរបាយការណ៍ដំបូងមួយបានសន្និដ្ឋានថាម៉ូឌែលដែលមានលេខកូដ M2010J19SC ប្រហែលនឹងក្លាយជាទូរស័ព្ទ Redmi Note 10 4G ហើយ មានភ័ស្តុតាងមួយចំនួនដែលចង្អុលបង្ហាញបន្ថែមទៀតលើត្រកូលទូរស័ព្ទ Redmi 10 នេះផងដែរ។
រូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Redmi បានដាក់បង្ហាញអោយឃើញជារូបភាពនៅលើវេបសាយចិនមួយឈ្មោះថា TENAA ដែលរចនាឡើងមានកាមេរ៉ាខាងក្រោយពណ៌ខៀវ និងមានឆ្នូតកាត់ចំកណ្តាលកាមេរ៉ា Selfie។ តាមរយៈការចុះបញ្ជីរបស់ Geekbench បានអោយដឹងថាទូរស័ព្ទ Redmi 10 ឬ Redmi Note 10 នេះនឹងបំពាក់ដោយបន្ទះឈីប Snapdragon 662 និងអេក្រង់ LED ដែលជាលក្ខណៈថ្មីសម្រាប់ស្មាតហ្វូនពីក្រុមហ៊ុន Xiaomi។
Redmi 10 ត្រូវបានបង្កើតឡើងមកបំពាក់ដោយអេក្រង់ទំហំ 6.53អ៊ីញ ប្រភេទ LED FHD + (1080×2340) នឹងភ្ជាប់ដោយ RAM 4/6/8 ជីកាបៃ និងទំហំផ្ទុកទិន្នន័យ 64 / 128 / 256 ជីកាបៃ។ ការតំឡើងមកបំពាក់ដោយកាមេរ៉ាភ្លោះមាន 48 MP + 8 MP + 2 MP + 2 MP និងកាមេរ៉ា selfie គឺជាកាមេរ៉ាទំហំ 8 MP ។ ចំពោះថាមពលថ្ម និងការសាកថ្មវិញ Redmi 10 ថាមពលថ្មខ្លាំងរហូតដល់ទៅ 5900 mAh ដែលអាចសាកថ្មមានល្បឿនលឿន 22.5W។
ប្រភព៖ notebookcheck
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League