ក្រុមហ៊ុនRealme នឹងធ្វើការប្រកាសពីទូរស័ព្ទម៉ូឌែលថ្មី ជាត្រកូល Realme 8 ខណៈដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនានេះ។ ជាមួយនឹងការមកដល់នេះ Realme8 នឹងមានភ្ជាប់មកជាមួយនូវកាមេរ៉ា ១០២ មេហ្គាភិចស៊្រីអ៊ីន(108MP Infinity Camera) នេះបើតាមព័ត៌មានលំអិតនៅដើមខែនេះ ហើយវានឹងក្លាយជាចំណងជើងនៃស្មាតហ្វូន Realme 8 Pro ។ រីឯម៉ូឌែលThe vanilla 8 នឹងមានកាមេរ៉ាទំហំ ៦៤ មេហ្គាភិចស៊ែល(64MP unit)។

យើងអាចឃើញផ្ទាំងខាងក្រោយភ្លឺរលោង ពណ៌លឿងដែលមានអក្សរ“Dare To Leap”។ ខណៈដែលបន្ទះនេះត្រូវបានគេហៅថា “Pretty Special Back Cover”។ បច្ចុប្បន្ននេះមិនទាន់ច្បាស់ថាតើមានជម្រើសពណ៌ប៉ុន្មាន ដែល Realme 8 និង 8 Pro នឹងមាននោះទេ។
ប៉ុន្តែយើងអាចបញ្ជាក់បានថាវ៉ារ្យ៉ង់ Pro (Pro variant)នឹងមាននៅផ្នែកខាងក្រោយនៃភ្លឺចាំងនេះ។ Realme បានប្រាប់យើងថា គម្របពិសេសនេះបញ្ចេញពន្លឺនៅក្នុងទីងងឹត។ យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិ លោកMadhav Sheth បានចែករំលែករូបភាពនៅលើបណ្តាញសង្គម Twitter កាលពីដើមខែនេះ បង្ហាញពីការរចនានិងលក្ខណៈពិសេសរបស់ Realme 8 ដែលរួមមាន Helio G95 SoC, អេក្រង់ ៦.៤ អ៊ីញប្រភេទ AMOLED, ថាមពលថ្ម ៥,០០០ mAh និងសាក ៣០W ។ គេត្រូវរង់ចាំអុតមើល នៅថ្ងៃទី២៤ ខែមីនានេះ ពីលក្ខណៈពិសេសមួយចំនួនទៀតនៃត្រកូល Realme 8 នេះ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube