Realme Review :តំលៃថោកម៉ាស៊ីនខ្លាំងគួរជាវអត់?
បន្ទាប់ពីបានជោគជ័យនៅក្នុងការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនជាបត្តបន្ទាប់Realmeបានធ្វើកាបាញ់ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថាRealme7i

Written by Lee Sing

12/15/2020

ថ្ងៃប្រកាសចេញលក់ Release date

បន្ទាប់ពីបានជោគជ័យនៅក្នុងការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនជាបត្តបន្ទាប់Realmeបានធ្វើកាបាញ់ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថាRealme7i។Realmeត្រូវបានបើកលក់ដំណើរការជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនថ្មីRealme7iថ្ងៃទី០៧ខែតុលាឆ្នាំ២០២០ដែលបាលដាក់លក់នៅក្នុងប្រទេសឥណ្ឌាមុនគេនិងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ខែកញ្ញាយើងនេះ។

តម្លៃ,ទំហំ,ពណ៌:Price,Size,Color

ក្រុមហ៊ុនRealmeបានបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលមានតំលៃសមរម្យបំផុតរបស់ក្រុមហ៊ុនRealmeសម្រាប់ឆ្នាំនេះហើយបើយើងគិតអំពីតម្លៃរបស់វាវាមានតម្លៃ៖

Price in India

Realme 7i (4GB RAM, 64GB) – Fusion Green      ₹ 11,999  =162 USD

Realme 7i (4GB RAM, 64GB) – Fusion Blue          ₹ 11,999  =162 USD

Realme 7i (8GB RAM, 128GB) – Fusion Green    ₹ 12,999  =175 USD

Realme 7i (8GB RAM, 128GB) – Fusion Blue       ₹ 12,999  =175 USD

Price in Cambodia

បើតម្លៃនៅប្រទេសកម្ពុជាយើងវិញប្រហែលជាង២០០ដុល្លារដែលជាតំលៃសមរម្យបំផុតសម្រាប់អតិថិជនដែលមានថវិកាសមល្មមដែលអាចទិញស្មាតហ្វូនមួយនេះ។

ប្រអប់ទូរស័ព្ទ Phone Box

ប្រសិនបើអ្នកទិញទូរស័ព្ទRealme7iនេះយកទៅប្រើវានឹងភ្ជាប់មកជាមួយ,ឆ្នាំងសាក,ខ្សែសាកល្បឿនលឿន,ហើយបូករួមទាំងស្រោមការពារទូរស័ព្ទនិងស្មាតហ្វូនស៊េរីថ្មីនេះRealme7i។

ឆ្នាំងសាក Charger

Realme7iបានដាក់Fast-chargingដែលមានល្បឿន18Wមកជាមួយដែលធ្វើឱ្យកាសាកទូរស័ព្ទនេះមានលឿនគួរអោយគត់សំគាល់។

Type C

ទំងន់ Weight

Realme7iវាមានទម្ងន់188gដែលជាទម្ងន់ស្រាលល្មមក្នុងការប្រើប្រាស់ហើយវាមានរូបរាងស្ដើងល្មមដែលស៊ីជាមួយនឹងទម្ងន់និងទំហំរបស់វានោះធ្វើអោយទូរសព្ទមួយនេះមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់និងធ្វើការកាន់លេងហ្គេមផ្សេងៗ។

រូបរាង Body

Realme7iមានរូបរាងភ្ជាប់នូវមកជាមួយកាមេរ៉ា4គ្រាប់នៅខាងក្រោយផ្នែកទូរស័ព្ទនិងFlashមួយនិងមានកន្លែងស្គេនក្រយ៉ៅដែនៅចំកណ្ដាលផ្នែកខាងលើទូរស័ព្ទនឹងជាប់មកជាមួយខ្សែរន្ធដោតកាសនិងបំពង់សំឡេងសងខាងនៃរន្ធសាកថ្មហើយនិងចំកណ្ដាលជារន្ធសាកថ្មល្បឿនលឿននិងកាមេរ៉ាតំណក់ទឹកនៅខាងមុខនៃទូរសព្ទដែលជាcameraselfie។ចំណែកឯមួយចំហៀងទៀតនៃទូរស័ព្ទយើងឃើញមានប៊ូតុងតម្លើងសំឡេងនិងបន្ថយសម្លេងនិងប៊ូតុងបិទបើកនៃទូរសព្ទ។

រន្ធSIM

ទូរសព្ទRealme7iបានភ្ជាប់នូវមកនៅរន្ធSIMពីរដែលជាប្រភេទDualSIMដែលអាចដាក់SIMពីរបាន(Nano-SIM, dual stand-by)។

អេក្រង់ Display

ហើយនៅចំពីមុខវាមានបំពាក់អេក្រង់ទំហំ និងResolution720×1600ដែលជាអេក្រង់ដែលកំណត់រូបភាពនៅលើscreenបានយ៉ាងល្អដែលមានកម្រិតHighResolutionដែលជាអេក្រង់ធ្វើការងារបានយ៉ាងល្អទៅលើការមលវីដេអូនិងមើលរូបភាពផ្សេងៗជាពិសេសទៅលើការលេងហ្គេច។

សំឡេង Sound

Realme7iមានសំឡេងឮខ្លាំងភ្ជាប់មកជាមួយនឹងភាពច្បាស់ល្អនៃសាច់សំលេងដោយផ្អែកទៅលើការធ្វើតេស្តដោយស្ដាប់ចម្រៀងហើយវាធ្វើឱ្យមានអំណោយផលទៅកាន់អ្នកដែលចូលចិត្តលេងហ្គេមព្រោះវាពិតធ្វើការបានល្អនៅពេលដែលអ្នកកំពុងលេងហ្គេមបណ្ដាលស្ដាប់វាបណ្ដើរ។

កាមេរ៉ា Camera

ប្រសិនបើយើងនិយាយអំពីកាមេរ៉ារបស់វាវិញវាមានកាមេរ៉ា4គ្រាប់នៅខាងក្រោយដែលMainCameraរបស់វាមានទំហំរហូលទៅដល់64MP,f/1.8និងកាមេរ៉ា3ផ្សេងទៀតប្រើសម្រាប់ជំនួយដែលមានទំហំរ8MP,f/2.3និថ2MPf/2.4,2MP,f/2.4។រីឯកាមេរ៉ាថតselfieមានទំហំ16MP,f/2.1វាថតបានច្បាស់ល្អតែមានពណ៌សបន្តិចប៉ុន្តែមានពណ៌ដិតច្បាស់ដូចធម្មជាតិនិងកំណត់backgroundបានល្អគ្រាន់បើសិនយើងថតselfieដែលមានពន្លឺចាំចូលមកវាកាន់តែជួយអោយរូបភាពនោះកាន់តែមានភាពស្រស់ស្អាត។

វីដេអូ Video Recordការថតវីដេអូចេញពីទូរសព្ទមួយនេះវាអាចថតវីដេអូបានរហូតទៅដល់កម្រិតរូបភាព1080Pនិង30fpsក្នុងមួយវិនាទីសាច់រូវីដេអូដែលបានថតចេញពីទូរសព្ទនេះមានលក្ខណៈច្បាស់ល្អនិងកំណត់ពណ៌បានដិកល្អប្រសិន។

បន្ទះឈីប Chipset

បើនិយាយអំពីPlatformរបស់ទូរស័ព្ទRealme7iវិញវាមានជាប់មកនៅជាមួយបន្ទះឈីបដែលមានឈ្មោះថាSnapdragon662វាដាក់មកសម្រាប់តម្រូវចិត្តទៅលើអតិថិជនដែលចូលចិត្តធ្វើការលេងហ្គេមនៅលើទូរស័ព្ទដៃ។បន្ទះឈីបSnapdragon662នេះវាមានល្បឿនperformanceខ្លាំងដែលអាចដែលអាចលេងហ្គេមដែលមានក្រាហ្វិកខ្លាំងនិងកំណត់settingបានHigh។

ការតេស្តល្បឿន Speed CPU Test

យើងនឹងធ្វើការតេស្តល្បឿនរ Realme 7i ។ យើងនឹងដំណើរការតេស្តល្បឿន geekbench ដែលមើលពីCUP GPU (ក្រាហ្វិក) ចំណុចប្រទាក់អ្នកប្រើប្រាស់និងច្រើនទៀត។សូមមើលរ​ូបនៅខាងក្រោម។

Single Core Score និង​​ Multi Core Score

ថ្មរស័ព្ទ Battery

Realme7iបានភ្ជាប់មកនូវជាមួយទំហំថ្ម5000mAhគឺជាទំហំមួយដែលច្រើនដែលអាចកាន់ថ្មបានយូរហើយវាទទួលបានការគាំទ្រពីសំណាក់អតិថិជនដែលទិញវាយកមកប្រើសម្រាប់លេងហ្គេមនិងប្រើសម្រាប់ប្រើពេញមួយថ្ងៃដោយខ្ជិលសាកថ្ម។ទំហំថ្ម5000mAhវាអាចអោយលោកអ្នកប្រើបានពេញមួយថ្ងៃបានយ៉ាងផុយនឹងមិនមានបញ្ហាប្រសិនជាលោកអ្នកមិនធ្វើការលេងហ្គេលើវា។

Features Camera អ្នកត្រូវដឹងក្នុងស្មាតហ្វូនRealme 7i

ឥឡូវសូមក្រឡេកមើលមុខងារកាមេរ៉ាដូចនៅក្នុងរូបភាពខាងក្រោម។

Night Mode
Video
Photo
Portrait
Camera 64M Mode
More Feature

ការធ្វើតេស្តកាមេរ៉ា Realme 7i

ខាងក្រោមគឺជារូបភាពដែលបានថតចេញពី​Realme7i។​​​​​សូមមើលរវាងរូបថតមួយទៅរូបថតមួយទៀតពីការធ្វើតេស្តលើកាមេរ៉ាRealme 7i។

Main Camera
64 Mode
Main Camera HDR Off
Main Camera HDR On
Portrait
AI Color Mode
Night Mode Off
Night Mode On
Selfie Camera
Selfie Indoor

ជារួមមកOverall

ជារួមមកតម្លៃទូរសព្ទជាង200ដុល្លាដែលមានទំហំថ្មធំកាន់បានយូរ,លេងហ្គេមបានយូរបែបនេះ,អាចកាន់ប្រើបានមួយថ្ងៃពេញបូករួមជាមួយនឹងបន្ទះឈីបSnapdragon662ដែលមានកម្លាំងខ្លាំងដែលអាចទាយ​ហ្គេមធំៗបានយ៉ាងងាយស្រួលនិងអេក្រង់ច្បាស់ល្អជាពិសេសទៅទៀតនោះគឺកាមេរ៉ាដែលមានទំហំរហូតដល់ 64MBដែលមានតម្លៃជាង 200 ដុល្លារគឺទិញវាមកមិនស្ដាយលុយក្នុងការចំណាយលើទូរសព្ទមួយនេះទេ។

FULL REVIEW

នេះជាវីដេអូដែលយើងបង្កើតនិយាយពីទូរស័ព្ទRealme 7iអ្នកអាចមើលវីដេអូដែលយើងបានសាកល្បងទូរស័ព្ទមួយនេះនៅលើ YouTube​​​​ឬនៅលើគេហទំព័រនេះ។សូមទស្សនាវីដេអូនៅខាងក្រោម។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …