ថ្មីៗនេះ ទូរស័ព្ទដៃម៉ូឌែល Realme7 ត្រូវបានដាក់លក់ជាផ្លូវការនៅថៃ្ងទី៣ ខែកញ្ញា ឆ្នាំ២០២០នៅប្រទេសឥណ្ឌាកន្លងមកនេះ ដែលជាប្រភេទទូរស័ព្ទដៃម៉ូឌែលចុងក្រោយបំផុត ដោយមានទាំងគុណភាព រូបរាងគួរអោយទាក់ទាញ ព្រមទាំងនៅតំលៃសមរម្យសម្រាប់មនុស្សទូរទៅ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទRealme នេះមានពីរប្រភេទ គឺពីរប្រភេទគឺ Realme7 និង Realme 7 Pro។

1. Unboxing

2. Design និងDisplay
- វាត្រូវបានគេបំពាក់ដោយកញ្ចក់ការពារ Gorilla Glass 3 ដែលមិនងាយឆ្កួតនិងប្រះបែក។

- ស៊ុមជុំវិញ ស្រោបដោយជ័រផ្លាស្ទិចរលោង ស្វិត ហើយនៅផ្នែកខាងក្រោយក៏ស្រោបដោយជ័រផ្លាស្ទិចរ ភ្ជាប់មកជាមួយឈ្មោះRealmeយ៉ាងស្រស់ស្អាត។


- ទូរស័ព្ទRealme 7នេះ មានការរចនាឡើងដោយមាកម្រាស់៩,៤ មីល្លីម៉ែត្រ និងធ្ងន់ជាង ១៩៦.៥ ក្រាម) ដោយសារតែវាមានជាងថ្មធំជាងមុន។


- ផ្នែកខាងលើនៃទូរស័ព្ទ

- ផ្នែកខាងក្រោមនៃទូរស័ព្ទ៖ រន្ធសំលេង, រន្ធសាកថ្មប្រភេទType-C, microphone ហើយនឹងរន្ធដោតកាស ៣.៥ មីល្លីម៉ែត្រ។

- ប៊ូតុងសំលេង រន្ធស៊ីមចំនួន២ និងកាត microSDចំនួន១ នៅខាងស្តាំ

- ប៊ូតុងបិទបើក និង កន្លែងScanមេដៃនៅផ្នែកខាងក្រោមនៃប៉ូតុង

- វាមានពីរពណ៍ Mist-Blue Mist White

- ចំពោះDisplayនៅលើទូរស័ព្ទដៃRealme7 ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ LCD ទំហំ ៦.៥ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ Full HD + អមដោយResolution ១០៨០ x ២៤០០, អេក្រង់៩០hz និងមានកម្រិតពន្លីខ្លាំង ពណ៍ដិតល្អ។


3. Performance
- Realme7 ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបង្អស់ជាមួយ Realme UI 1.0។ វាបំពាក់ដោយបន្ទះឈីប MediaTek Helio G95 ដែលជាប្រភេទ Octa-core មានល្បឿន 2.GHz ។ វាក៏ភ្ជាប់មកជាមួយ Mali-G76 GPU ល្បឿន higher clock 900Mhz ដើម្បីគ្រប់គ្រងមុខងារក្រាហ្វិក។

- MediaTek Heilo G95 គឺជាប្រភេទបន្ទះឈីបដំបូងបង្អស់ដែលទទួលបានពិន្ទុពី Antutu ច្រើនជាង 300,000 អមជាមួយRAM 8GB និងអង្គផ្ទុកទិន្នន័យ 128GM ហេតុនេះវាអាចបំពេញមុខងាររបស់វាបានយ៉ាងល្អនៅលើ រួមមាន browsing, ការអូសលេង social feeds, ចម្រៀង, មើលវីដេអូស Youtube ជាដើម។

Mobile Legend

Asphalt9

YouTube

4. Setting

Realme7 បានបន្ថែមមុខងារពិសេសៗមួយចំនួនដូចជា Auto Ear Pickup Calls, Screen-off gesture ជាដើមផងដែរ។
- Dark Mode ជាមុខងារដែលអាចអោយយើងប្តូរផ្ទៃពីពណ៍សមកខ្មៅ

- Set icon style ជាមុខងារដែលអាចអោយយើងប្តូរទម្រង់នៃiconតាមតែយើងចង់បាន

- App Cloner ជាមុខងារដែលអាចអោយយើងបង្កើតកម្មវិធីភ្លោះបានលើទូរស័ព្ទ

- Game Space ជាមុខងារដែលអាចអោយយើងលាក់កម្មវិធីហ្គេមតាមដែលយើងចង់បាន

- Split Screen ជាមុខងារដែលអាចអោយយើងប្រើកម្មវិធីពីរក្នុងពេលតែមួយ

- Rise to Wake

- Screen-Off Gestures

- Screenshot

5. ថាមពលថ្ម
- ទូរស័ព្ទនេះមានថាមពលថ្មូ 5000mAh អាចប្រើបានរយៈពេលជិតមួយថ្ងៃលើការប្រើប្រាស់កម្មវិធីរួមមាន calling, browsing, listening, playing games, browsing, social media feedនិងកម្មវិធីជាច្រើនផ្សេងទៀត។

- ស្មាតហ្វូននេះភ្ជាប់មកជាមួយមុខងារ 30W Dart ដែលធ្វើអោយថ្មសាកបាន 50% ក្នុងរយៈពេលត្រឹមតែ 26 នាទីប៉ុណ្ណោះ។



5.កាមេរ៉ា
- ទូរស័ព្ទRealme7 ភ្ជាប់មកជាមួយការតំឡើងកាមេរ៉ាខាងក្រោយមានរាងបួនជ្រុងនិងមានកាមេរ៉ាមួយគ្រាប់នៅផ្នែកខាងមុខ ដែលជាប្រភេទ Sony IMX682 ទំហំ 64 មេហ្គាភិចស៊ែលដែលមានរន្ធ f / 1.8 ។ បន្ទាប់មកមានកែវថតមុំធំទូលាយទំហំ ៨ មេហ្គាភិចស៊ែលជាមួយ f / 2.3 aperture និងសេនស័រ ២ មេហ្គាភិចស៊ែលសម្រាប់ថតរូបMacro និង B&W។


- Realme7 ក៏មានភ្ជាប់មកជាមួយនូវរបៀបនៃការថតរូបជាច្រើនប្រភេទដូចជា Starry mode, Super Nightscape, Panorama, Portrait Mode, Time-Lapse Photography, HDR, Ultra Wide, Ultra Macro, AI Scene Recognition, AI Beauty, Filter, Chroma Boost, Night Mode, ការថតវីដេអូកម្រិត 4K ក្នុងល្បឿន ៣០ ហ្វpsវីដេអូ slo-mo និងច្រើនទៀត។




- Photo




2. Night Mode អនុញ្ញាតអោយយើងថតបានកាន់តែប្រសើរឡើង ដោយវាបានបន្ថែមពន្លឺកាន់ស្អាត




3. 64M (ការមេរ៉ា 64MP អាចចាប់យករូបភាពបានយ៉ាងលំអិតនិងមានភាពរស់រវើកនៅពេលថ្ងៃ




4. Portrait




5. Pano


6. កាមេរ៉ា Selfish



- Wide Angle

- Zoom 1x

- Zoom 2x

- Zoom 5x

- Zoom 10x

- Video
ទូរស័ព្ទដៃ Realme 7 នេះអាចថតវីដេក្នុងកម្រិតច្បាស់ល្អ ដោយវាអាចចាប់យករូបភាពលម្អិត បន្ថែមពីនេះ វាក៏មានមុខងារ stabilize ដែលធ្វើអោយការថតវីដេអូមានលំនឹងល្អ ទោះបីជាដៃរបស់យើងរញ័បន្តិតក៏ដោយ។ យើងក៏អាចថតវីដេអូបានដល់ទៅកម្រិត 4K ក្នុងល្បឿន 30fps ហើយមាន 1080p ក្នុងកម្រិត ៣០fps និង ៦០fps ដែរ។


7. សំលេង
ទូរស័ព្ទនេះភ្ជាប់មកជាមួយអូប៉ាល័រនៅផ្នែកខាងក្រោម ដែលធ្វើអោយវាមានគុណភាពសំឡេងខ្លំាងល្មម តែសំលេងមិនសូរវល្អនិងពីរោះដែលយើងបើកលឺៗ។ ចំពោះគុណភាពនៃការហៅចេះ(Call) គឺល្អដែរ ដោយ microphoneអាចបំបាត់សំលេងរំខានក្នុងកំឡុងពេលដែលយើងនិយាយគ្នា។

8. តំលៃ
Realme7 មានតំលៃត្រឹមតែ២៨៩ដុល្លាតែប៉ុណ្ណោះ ដោយទទួលបានការដូរបន្ថែមរួមមាន ដបទឹក, កាសក្តោប, កាបូបកីឡា និងលេខស៊ីមកាតជាច្រើនផ្សេងទៀត។ ខាងក្រោមនេះជាគេហទំនព័រផ្លូវការដែលបានបង្ហាញពីតំលៃ។
9. សេក្តីសង្ខេប
Realme7
RAM : ៦GB, ៨GB
ថាមពលថ្ម : ៥០០០mAh
ទំហំផ្ទុក : ៦៤GB, ១២៨GB
តំលៃ : ៣០០$ (Below)
កាមេរ៉ា : ៦៤MP+MP+MP+MP
Display : ៦.៥អ៊ីញ
Performance : MediaTek Helio G95
ពណ៍ : Mist-Blue Mist-White
ទទឹង : 75.4 ម.ម
ទម្ងន់ : 196.5 ក្រាម
កម្រាស់ : 162.3 ម.ម
ដូចនេះ ប្រសិនជាចង់បានទូរស័ព្ទដែលមានគុណភាពល្អ កាមេរ៉ាច្បាស់ មានមុនងារជាច្រើន ស្របជាមួយតំលៃសមរម្យ លោកអ្នកអាចពិចារណាទូរស័ព្ទRealme7នេះបានផងដែរ ដោយវាមានលក្ខណៈមិនចាញ់Samsung Galaxy S20 Ultra ឬ iPhone12ប៉ុន្មានដែរ។