Realme Watch 2 បានចេញជាផ្លូវការហើយ។ ក្រុមហ៊ុន Realme បានណែនាំនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួនគឺ Realme Watch ជិតមួយឆ្នាំហើយមុន។ ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញនូវ Realme Watch 2 ដែលជាម៉ូឌែលចុងក្រោយមួយ។ នៅក្នុង Realme Watch 2 មានការរចនាការ៉េដែលយើងធ្លាប់ស្គាល់ពីកំណែដើមត្រូវបានគេពេញចិត្ត។

Realme Watch 2 ក៏មានអេក្រង់ទំហំ ១,៤ អ៊ីញប្រភេទ IPS LCD ផងដែរ។ កំរិតពន្លឺអតិបរមានៃអេក្រង់ ៣២០ x ៣២០ ភីចស៊ែល និងScreen គឺ ៦០០ និច។ Realme ក៏ផ្តល់ជូននូវមុខនាឡិការថ្មីៗ (new watch faces) ជាង ១០០ មុខសម្រាប់អ្នកប្រើប្រាស់នៅក្នុងនាឡិកាវៃឆ្លាតថ្មីរបស់ខ្លួន។ នាឡិកាដែលមានគ្រាប់ចុចតែមួយនៅលើគែមខាងស្តាំរបស់វាត្រូវបានបញ្ជាក់សម្រាប់ភាពធន់ទ្រាំ IP68 ប្រឆាំងនឹងទឹកនិងធូលី។ នាឡិកាវៃឆ្លាតនេះមានទំម្ងន់៣២ Gram។

ចំនួនមុខងារកីឡា(sports modes)ដែលមានចំនួន ១៤ នៅក្នុងនាឡិការរបស់ Realme Watch ជំនាន់មុន បានបន្ថែមដល់ ៩០មុខងារក្នុងនាឡិការ Realme Watch ២នេះ ។ នាឡិកាឆ្លាតវៃដែលមានបំពាក់ដោយម៉ាសុីនវ៉ាស់អត្រាចង្វាក់បេះដូងនិងម៉ូនីទ័រកំរិតអុកស៊ីសែន ហើិយក៏មានមុខងារត្រួតពិនិត្យការគេងនិងស្ត្រេសផងដែរ។ នាឡិកានេះក៏អាចត្រូវបានប្រើដើម្បីគ្រប់គ្រងឧបករណ៍វៃឆ្លាតរបស់ Realme ផ្សេងទៀតផងដែរ។

ថាមពលរបស់ថ្ម Realme Watch 2 មាន១៦០ mAh នៅក្នុងនាឡិកា Realme Watch កើនឡើងដល់ ៣១៥ mAh នៅក្នុង Realme Watch ២ ។ ដូច្នេះអាចដំណើរការនាឡិកាបានរយៈពេល ១២ ថ្ងៃដោការសាកតែម្តងប៉ុណ្ណោះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports