Realme នឹងចូលទីផ្សារថេប្លេត Android ឆាប់ៗនេះជាមួយ Realme Pad ហើយឥលូវនេះនាយកប្រតិបត្តិ Realme India និង Europe លោក Madhav Sheth បានចែករំលែករូបរាងដ៏ស្តើងរបស់Realme Pad។ នេះនឹងក្លាយជាថេប្លេតដំបូងគេបង្អស់របស់យីហោRealme បន្ទាប់ពីក្រុមហ៊ុននេះបានដាក់លក់កុំព្យូទ័រយួរដៃដំបូងរបស់ខ្លួនកាលពីខែមុនផងដែរ។ Realme Pad ត្រូវបានបញ្ជាក់ថាដំណើរការដោយបន្ទះឈីប MediaTek Helio G80, ១០,៤ អ៊ីញ FHD+ IPS LCD និងថាមពលថ្ម ៧,១០០ mAh ។

របាយការណ៍ថ្មីមួយពីគេហទំព័រ realmetimes បានបង្ហាញថា ​គេអាចនឹងឃើញវត្តមានដំបូងរបស់ Realme Pad និងឧបករណ៍ថ្មីមួយចំនួនទៀតនៅថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញាខាងមុខនេះ។\

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports